បង្ក្រាបទីតាំងស្តុកឈើមួយកន្លែង នៅកណ្ដាលក្រុងសៀមរាបរកឃើញ ឈើល្មើសច្បាប់រាប់សិបម៉ែត្រគូប

82
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ព័ត៍មានបឋម សមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃថ្ងៃទី៩ខែមេសាឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាបកន្លែងស្តុកឈើល្មើសច្បាប់ មួយកន្លែងនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។កន្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញឈើល្មើសច្បាប់ រាប់សិបម៉ែត្រគូប។

តែទោះប៏យ៉ាងណាសមត្ថកិច្ច នៅមិនទាន់បញ្ជាក់ឈ្មោះម្ចាស់ឈើនិងចំនួនឈើនៅឡើយទេ ដោយក្នុងខណ:នេះ កំពុងឆែកបន្ត និងវាស់វែងរាប់ចំនួនឈើ៕/B