បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​

495
ចែករម្លែក

ដោយ:​បាយ័ន​/​ពោធិសាត់ៈ ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ច្រក​ផ្លូវ​៥៦ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា បានធ្វើការ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់​។​

សមត្ថកិច្ច​នគរបាល​ឃុំ​ថ្មដា បាន​និយាយថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន សមត្ថកិច្ច​យើង​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់ ។​

សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​១០​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១​ឈ្មោះ ថៃ ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន MDS ស្នាក់នៅ​ភូមិ​សង្គម​ថ្មី​(​អ្នក​ចែកចាយ​), ទី​២.​ឈ្មោះ ភា​ង ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របប​កម្មករសំណង់ ស្នាក់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា, ទី.​៣ ឈ្មោះ សៅ រ៉ា​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា មុខរបរ​កម្មករ​, ទី​៤.​ឈ្មោះ គឹម ឆៃ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​សង្គម​ថ្មី មុខរបរ​កម្មករសំណង់, ​ទី​៥.​ឈ្មោះ ទឹម កុសល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព មុខរបរ​ទាហាន​វ​រះ​១(​ស៊ុប​ខេត្ត​),​ទី​៦.​ឈ្មោះ លន់ សារឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព មុខរបរ​កម្មករសំណង់, ​ទី​៧.​ឈ្មោះ ហេង ធូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព​មុខរបរ ទាហាន​កង​៥០១, ទី​៨.​ឈ្មោះ អ៊ី ភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព មុខរបរ​ទាហាន​កង​៥០១, ទី​៩.​ឈ្មោះ ផុន លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព មុខរបរ​ទាហាន​កង​៥០១ និង​ទី​១០.​ឈ្មោះ យ៉ាំង លាំង​ឈាំ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ចិន​(​ជនជាតិ​ចិន​)​ស្នាក់នៅ​ភូមិ​សង្គម​ថ្មី​។​

ជ​នស​ង្ស​យ័​ទាំង​១០​នាក់​កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មដា កសាង​សុំ​ណុំ​រឿង​បញ្ជូនបន្ត ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់ តាម​នីតិវិធី​ច្បាប់​៕B/