បង្ក្រាប​ក្រុមចោរឆក់​២​នាក់ ដកហូត​ម៉ូតូ​មួយគ្រឿង និង​កាបូប​របស់​ជនរងគ្រោះ​មកវិញ​

1065
ចែករម្លែក

ភ្នំពេញ៖ ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​២​នាក់ បានសម្រេច​បណ្តាល​ឲ្យ​ដួល ត្រូវបាន​ប្រជាពលរដ្ឋ​ស្រែក​ឲ្យ​ជួយ នៅវេលា​ម៉ោង​១១៖១៥​នាទី ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ តាមផ្លូវ​សហព័ន្ធ​រុស្សី រហូតដល់​មុខ​សលា​រៀន​ពោធិ៍ចិនតុង ទើប​កម្លាំង​ប្រដេញ ជិះ​បំ​បុក​ផ្តួល​ព័ទ្ធ​ចាប់បាន​ភ្លាមៗ​តែម្តង ដោយ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់បាន និង​ម្នាក់ទៀត ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ ដែល​កំពុង​ការពារ​ក្បួន​ប្រតិភូ​តាម​គោលដៅ ចាប់បាន​។​

​ជនសង្ស័យ​មានឈ្មោះ អៀ មករា ហៅ​យ៉ា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​សេ​១១០ សេរី​២០១២ ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BM-8761 ជា​មធ្យ​បាយ​ធ្វើ​សកម្មភាព​ឆក់​តាម​ដងផ្លូវ​សាធារណៈ​។ ចំណែក​បក្ខពួក​ម្នាក់ទៀត ឈ្មោះ ប៉ាក់ ម៉ា​ហាន អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ សុន យ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កាត់ដេរ​នៅផ្ទះ រួម​ដំណើរ​ជាមួយ​ប្អូនស្រី​ម្នាក់ទៀត​ឈ្មោះ ស្រី វី អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ​។ ជនរងគ្រោះ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ធូ​ដេ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ​1DE-2390​។​

​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្តទៀត​៕​ ​ដោយ ៖លីនណា

ជនសង្ស័យពេលសមត្ថកិច្ចចាប់ខ្លួនបាន (រូប៖ វេបសាយ)
ស្រ្តីរងគ្រោះ (រូប៖ វេបសាយ)
ម៉ូតូជិះធ្វើសកម្មភាព (រូប៖ វេបសាយ)