បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​៤៤០​ដើម​កំពុង​តម្លើង​លើ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​ហៅ​ផ្លូវ​៦០​ម៉ែត្រ

1270
ចែករម្លែក
  • 2
    Shares

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លើ​កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ​គឺជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ចាប់ពី​ផ្លូវ​លេខ​២៧១​ច្រមុះជ្រូក​ក្បាលថ្នល់​ដល់​ផ្លូវជាតិ​លេខ​២​ដែល​ឆ្លងកាត់​ខណ្ឌ​ចំនួន​២​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌដង្កោ​។​មន្ត្រី​ជំនាញ​ឱ្យដឹងថាៈ​ដើម្បីឱ្យ​កំណាត់​ផ្លូវ​នេះ​រិត​តែមាន​សោ​ភណ្ឌ​ភាព​ផង​កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​និង​បទល្មើស​ផ្សេងៗ​ទៀតផង​នោះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​នៅពេល​យប់​តែម្តង​ស្រប​ពេលដែល​កំណាត់​ផ្លូវ​ថ្មី​មួយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​យ៉ាង​មមាញឹក​ដែរនោះ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន ៤៤០​បង្គោល នៅ​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចាប់ពី​ផ្លូវ​លេខ ២៧១ ដល់​ផ្លូវជាតិ​លេខ ២​ក្នុង​ខណ្ឌមានជ័យ​។​ការ​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើ​កំណាត់​ផ្លូវ​ខាងលើនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើឡើង ក្នុង​គោលបំណង​មួយចំណែក​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​២០១៨​ផង​និង កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​និង​មួយចំណែក​ទៀត ដើម្បី​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ផងដែរ​។​
​គួរបញ្ជាក់​ផងដែរ​ថា​៖​កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ​គឺជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ចាប់ពី​ផ្លូវ​លេខ​២៧១(​ច្រមុះជ្រូក​ក្បាលថ្នល់​)​រហូតដល់​ផ្លូវជាតិ​លេខ​២​ដែលមាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​ដោយបាន​ចាក់​កៅស៊ូ​យ៉ាង​ស្អាត​ដើម្បី​បំរើ​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ បញ្ជៀ​ស​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ក្បាលថ្នល់​ដល់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ទៀតផង​៕