បញ្ជូនទៅតុលាការនូវជនសង្ស័យ​​២​​នាក់ករណីរកឃើញសារធាតុញៀន​ខុសច្បាប់ជាច្រើនកញ្ចប់

176
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូននជនសង្ស័យប្រុស ស្រីចំនួន២នាក់ទៅកាន់តុលាកាក្រោយការរកឃើញរក្សាទុកនិងជួញដូរសារធាតុញៀនល្មើសច្បាប់ជាច្រើនកញ្ចប់។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិននៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានអនុវត្តកសាងសំណុំរឿងបញ្ជូនសង្ស័យនួន២នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាប់ពីបានកំណត់មុខបទល្មើសជាក់ស្តែង ហើយបានឃាត់ខ្លួនបាននៅចំនុចក្បែរស្ពានអូរតាប្រាង ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ ។

ជនសង្ស័យមានឈ្មោះឈុន ម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃំុស្ទឹងកាច់ ស្រុកសាលាក្រៅជាអ្នករក្សាទុកសារធាតុញៀន និងម្នាក់ទៀតឈ្មោះយី ម៉ាប់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរធ្វើចំការជាម្ចាស់ផ្ទះឋិតក្នុងភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ចំណែកវត្ថុតាងដែលរឹបអូសបានក្នុងការបង្ក្រាបរួមមានម៉្សៅក្រាមពណ៌សថ្លា ហៅ (ម៉ាទឹកកក) ចំនួន២៥ កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ និងកញ្ចប់តូចចំនួន​២៣កញ្ចប់សរុបទម្ងន់២៩២,១១ក្រាម ក្រៅពីនេះមានជញ្ជីងសម្រាប់ថ្លឹងសារធាតុ​ញៀន​១គ្រឿង និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត៕B/