បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​

91
ចែករម្លែក

​ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​ក្រោយពេល​កម្លាំង​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​

លោក​វរសេនីយ៍ទោ​ឈឿង​គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​វង្ស​គឹម​ឡាង​ហៅ​ប៉េវ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​អញ្ចាញ​ស​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៣២៨/​ត​.​ព្រ​ចុះ​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២០​របស់លោក​ស្រី​ហុង​ទិ​ត្យ​មល្លិកា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​។​

​ដោយ​ចោទប្រកាន់​ពីបទ​លួច​ច​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​។​ជនសង្ស័យ​ត្រូវ​បានរៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​អនុវត្តតាម​នីតិវិធី​៕S/
​ ​ ​
​ ​រូបថត​៖​ជនសង្ស័យ​ចាប់​តាម​ដីកា​របស់​តុលាការ​