បញ្ជូន​ជនសង្ស័យ​៣​នាក់​និង​ម៉ា​ទឹកកក​៤​ថង់​ទៅ​តុលាការ​

83
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​បីនាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​។​ក្រោយពេល​កម្លាំង​ឃាត់​ជនសង្ស័យ​ចំនួន​បីនាក់​នៅ​ចំណុច​ក្រុមទី​១៤​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក​ក្រុង​បាត់ដំបង​។

​លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំង​៣​នាក់​រួមមាន​:-​ឈ្មោះ​កេង​ដា​រ៉ា​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​តា​ព្រួច​ក្រុង​បាត់ដំបង​-​ឈ្មោះ​អាន​សំអឿន​ហៅ​ហ៊ីង​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​និង​ឈ្មោះ​ទឹង​សេង​ហាប់​ហៅ​ជា​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។​


​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​កស​ថ្លា ចំនួន ៤​ថង់ (​មិនទាន់​ថ្លឹង​ទម្ងន់​)​ទូរស័ព្ទដៃ​១​គ្រឿង​-​ថង់​ប្លា​ស្ទីក​ចំនួន​១​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​ចំនួន​១​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ​១០០​ពណ៌ ខ្មៅ​សេរី​ឆ្នាំ​២០១៨៕S/