បញ្ញត្តិ​, បញ្ញត្ត​, បញ្ឈរ​, បុព្វ​, បុព្វកម្ម​, ឥឡូវ​, ឥរិយា​, ឧស​, ឧក្រិដ្ឋ

881
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

បញ្ញត្តិ ប័​ញ​-​ញ៉ា​ត់ បា​.; សំ​. ( ន​. ) (​ប្រ​ជ្ញ​ប្តិ​) សេចក្ដី​ហាមប្រាម​, បម្រាម​, សេចក្ដី​ដែល​គេ​តែងតាំង​, រៀបចំ​; ពាក្យ​ដែល​គេ​កំណត់​ហៅ : មាន​បញ្ញត្តិ​, ធ្វើ​ខុស​នឹង​បញ្ញត្តិ ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស គឺ​រៀង​ឲ្យ​ជា​ខាងចុង​សព្ទ​ឯទៀត ដូចជា ពុទ្ធបញ្ញត្តិ​, រាជ​បញ្ញត្តិ​, បទេសបញ្ញត្តិ​, បឋម​បញ្ញត្តិ​, នាម​បញ្ញត្តិ​, វោហារ​បញ្ញត្តិ ជាដើម (​បែប​ត្រឹមត្រូវ​តាម​ភាសាបាលី​, កាលណា​បើ​រួម​ជា​បទ​សមាស រៀង​ជា​ខាងចុង​សព្ទ​ឯទៀត​យ៉ាងនេះ​, ត្រូវ​តម្រួត ប ជា​ពីរ​តួ​ជា ពុទ្ធ​ប្បញ្ញត្តិ​, រាជប្បញ្ញត្តិ​, បទេសប្បញ្ញត្តិ​; បឋម​ប្បញ្ញត្តិ​, នាមប្បញ្ញត្តិ​, វោហារ​ប្បញ្ញត្តិ​) ។ ព​. ផ្ទ​. អនុញ្ញាត ។

​បញ្ញត្ត ប័​ញ​​ញ៉ា​ត់ សំ​.; បា​. ( កិ​. ឬ គុ​. ) (​ប្រ​ជ្ញ​ប្ត​) ហាមប្រាម​ហើយ​; តែងតាំង​ហើយ​, តាំង​ទុក​ហើយ​, រៀបចំ​ហើយ​; ដែល​គេ​ហាមប្រាម​ហើយ : ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​ពួក​បព្វជិត​មើល​ល្បែង​របាំ​; រាជការ​បញ្ញត្ត​មិន​ឲ្យ​ប្រជាជន លេងល្បែង​ភ្នាល់​ផ្សេងៗ​; មាន​ព្រះរាជប្រកាស​បញ្ញត្ត​មិន​ឲ្យ​ប្រជាជន​កាប់​ឈើ​ដែល​ត្រូវ​ជាប់ពន្ធ ដោយ​ឥតមាន​ច្បាប់​អនុ​ញ្ញា​ត្ត ។ ព​. ផ្ទ​. អនុញ្ញាត ។

​បញ្ឈរ ( កិ​. ) ធ្វើ​ឲ្យ​ឈរ : បញ្ឈរជង្គង់ ជាដើម ។ គុ​. ដែល​ឈរ ។ បញ្ឈរភ្នែក កិ​. ធ្វើ​ភ្នែក​ទាំងពីរ​ស្លឹង : លុះ​ឮ​គេ​ប្រាប់​រឿង​ហ្នឹង ស្រាប់តែ​បញ្ឈរភ្នែក​ស្លឹង​តែម្ដង ។

បុព្វ បុ​ប​-​ពៈ បា​.; សំ​. ( គុ​. ) (​បូ​វ៌​) មុន​, ខាងដើម​, ពីមុន ។ សព្ទ​នេះ​ប្រើ​រៀង​ខាងដើម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​ដូចជា បុព្វកថា (​បុ​ប​-​ពៈកៈ​–) ន​. (​បា​.) ពាក្យ​និយាយ​ខាងដើម​សៀវភៅ​, ពាក្យ​ផ្ដើម​ជាដំបូង​, អារម្ភកថា​, អារម្ភបទ​នៃ​សៀវភៅ ។ បុព្វកម្ម (​បុ​ប​-​ពៈ​-​ក័​ម​) ន​. (​បា​.; សំ​. បូ​វ៌​ក​ម៌​ន៑​) អំពើ​ពីមុន​, អំពើ​ពី​ព្រេងនាយ​, អំពើ​ចាស់ គឺ​បុណ្យ​ក្ដី​បាប​ក្ដី​ដែល​គេ​បានធ្វើ​ពី​ជាតិ​មុន​មកជា​ប់​ជា​ស្នាមចិត្ត​តាម​ឲ្យ​ផល​ក្នុង​ជាតិ​តៗ​មក​ឬ​ក្នុង​ជាតិ​នេះ ។​

ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្នកាល​ថា “​កាល​នេះ​, វេលា​នេះ​” : ទៅ​ឥឡូវ ទៅក្នុង​វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​) ។

ឥរិយា អិ​រ៉ិ​យ៉ា បា​.; សំ​. ( ន​. ) (​ឦ​យ៌ា​) អាការ​កម្រើក​; ការ​កម្រើក​អង្គាវយវៈ មាន​លើក​ដៃជើង​ជាដើម​, ការផ្លាស់​ប្រែ​លំនាំ​មាន​ងាក​បែរ​ជាដើម​; ឫក​, ឫកពា​, កិរិយា​, លំនាំ​ឫកពា : សម្តែង​ឥរិយា​ប្លែក បញ្ចេញឫក​ប្លែក ។ មាន​ឥរិយាសមរម្យ មាន​ឫកពា​សមរម្យ ។

ឧស អុស បា​.; សំ​. ( ន​. ) (​ឧស​; ឧ​ឞ “​ឆេះ​”) ឈើ​សម្រាប់​ដុត (​សម្រាប់​ប្រើការ​ដុត​ចម្អិន​អាហារ​ជាដើម​) : រក​ឧស​, បាច់​អុស​, គំនរ​អុស (​ច្រើន​សរសេរ អុស ជាង​) ។

ឧក្រិដ្ឋ អុក​-​ក្រិត បា​. ឬ សំ​. ក្ល​.; បា​.; សំ​. ( គុ​. ) (​ឧ​ត្ក្ឫ​ឞ្ត​; ឧក្កដ្ឋ​) ធ្ងន់​, យ៉ាង​ធ្ងន់​; ធំ​, យ៉ាង​ធំ​; តឹង​, យ៉ាង​តឹង​, យ៉ាង​តឹងតែង​, យ៉ាង​ម៉ឺងម៉ាត់ ។​ល​។ (​ម​. ព​. ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ​) ។ ទោសឧក្រិដ្ឋ ឬ ឧក្រិដ្ឋទោស ទោស​ធ្ងន់ ។ បទឧក្រិដ្ឋ​បទល្មើស​ឬ​ដំណើរ​ល្មើស​ដែល​ប៉ះ​ទៅលើ​ទោសឧក្រិដ្ឋ : អំពើ​នុះ​ចូលក្នុង​បទឧក្រិដ្ឋ ។ សាលាឧក្រិដ្ឋ សាលា​តុលាការ​ជំនុំជម្រះ​ទោសឧក្រិដ្ឋ (​ហៅ សាលាឧក្រិដ្ឋ ក៏បាន​) ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ប្រព្រឹត្ត​ឧក្រិដ្ឋ ឬ កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។​ល​។ (​ព​. កា​.) : រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាមចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្តោស ដែល​ហួសកំណោស ហៅ​ឧក្រឹដ្ឋ​បាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា