បន្ថែម​ម៉ោង​គេង ឬ​ការ​គេង​ច្រើន​នៅ​ថ្ងៃ​ឈប់សម្រាក ល្អ​ចំពោះ​សុខភាព​ដែរឬទេ​?

735
ចែករម្លែក

​រាងកាយ និង​ចិត្តគំនិត​របស់​យើង ត្រូវការ​បរិមាណ​ប្រាកដ​មួយ​ក្នុង​មួយ​យប់ៗ ដើម្បី​ឲ្យ​វា​ធ្វើការ​បានល្អ​។ ទោះបីជា​អ្នក​អាចមាន​អារម្មណ៍​ថា អ្នក​បាន​ប្រសើរ នៅ​ថ្ងៃ​ច័ន្ទ ក្រោយពី​ការ​គេង​នៅ​ថ្ងៃអាទិត្យ​ក៏ដោយ ប៉ុន្តែ រឿងនេះ នឹងមិន​ជួយ​ដល់ ការធ្វើការងារ​របស់​អ្នក​ពេញ​មួយ​សប្តាហ៍​បាន​នោះទេ​។​

​ខាងក្រោម​នេះ​ជា​មូលហេតុ ៖

​ខ្លួន​របស់​យើង​អាច​ទៅដល់​ចំនុច​មួយ​ទៅលើ​ការ​គេង​។ ពួកវា​មិនអាច​ស្តុក​ការ​គេង បន្ថែម ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើការ​បានល្អ នៅ​ថ្ងៃ​បន្ទាប់​បាន​នោះទេ​។ ប្រសិនបើ​គេង ច្រើន​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ មិន​គេង​នៅ​យប់​ថ្ងៃ​ច័ន្ទ​នោះ ខ្លួន​របស់​អ្នក​មិនអាច​ធ្វើការ បានល្អ​នៅ​ថ្ងៃ​អង្គារ​នោះទេ​។​

​អ្នក​អាច​មិន​សម្គាល់​ឃើញថា​អ្នក​អស់កម្លាំង ប៉ុន្តែ អ្នកនឹង​មិនអាច​ធ្វើកា​របា​ន​ដល់ ចំនុច​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​បន្តធ្វើ​របៀបនេះ​រាល់​សប្តាហ៍​ទៀត​នោះ​ខ្លួន​របស់ អ្នកនឹង​មិនអាច​ទ្រាំទ្រ​បាន​ដល់​ថ្ងៃ​សុក្រ​នោះទេ​។​

​តើ​នេះ​នឹង​ប៉ះពាល់​ដល់​អ្នក​យ៉ាងដូចម្តេច​?

​ការ​គេង ផ្តល់នូវ​ការធ្វើសកម្មភាព​ប្រចាំថ្ងៃ មិន​ថា​ធ្វើ​ការងារ​បានល្អ ការប្រកួតប្រជែង ការប្រមូលផ្តុំ​អារម្មណ៍​ពេល​បើកបរ ឬ​ផ្តល់​ភាពប្រសើរ​ឡើងដល់​ការលេង​វីដេអូ​ហ្គេម​។​

​នេះ​ជា​មូលហេតុ ដែល​អ្នកឯកទេស​ណែនាំ​ឲ្យ​មនុ​ស្សវ័យ​ជំទង់​គេង​អោយបាន ៨ ម៉ោង​កន្លះ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​៕ ដោយៈ health.com.kh