បន្ទាប់ពីជួយរដ្ឋាភិបាល៥លានរៀល ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត បានប្រគេន និងចែកទេយ្យទានដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ

151
ចែករម្លែក

ដោយ៖បញ្ញាសាស្ត្រ/ភ្នំពេញ៖ ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនទីទ័លក្រ រួមជាមួយនិងទឹកអាល់កុល ជែល សម្រាប់លាងដៃ ដើម្បីរួមគ្នា កម្ចាត់និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ក៏ដូចជាការឆ្លើយតប តាមការអំពាវនាវរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រ កម្ពុជាផងដែរ។

ក្នុងរយៈពេលមិនបានប៉ុន្មានផងនៃការឆ្លងរីករាលដាលនេះព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានបរិច្ចាកជួយរាជរដ្ឋាភិបាលកម្ពុជា ៥លានរៀល ដើម្បីទប់ស្កាត់ការ រីករាល ដាលនៃជំងឺឆ្លងកូវីដ១៩ រួចមកឥឡូវនេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែល គង់នៅកុដលេខ២៤ នៃវត្តនាគវ័ន បានប្រគេន និងចែកទេយ្យទានដល់ព្រះសង្ឃ ពុកម៉ែ បងប្អូន និងកងកម្លាំងប្រដាប់អាវុធមួយចំនួនទៀត។

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត មានសង្ឃដិកានៅលើហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញុំព្រះ ករុណា អាត្មាភាព បានប្រគេនទេយ្យទានជូនព្រះករុណាគុណម្ចាស់តាមកុដិ នានាក្នុង វត្តនាគវ័ន និងញាតិញោមពុទ្ធបរិស័ទ នូវម៉ាស់ និង ជែលលាងដៃ ដើម្បីបង្ការ និងទប់ ស្កាត់ជំងឺកូវីដ១៩។

ព្រះតេជគុណ មានសង្ឃដិកា បន្ថែមទៀតថា ការចែកទាន ជូនទៅញាតិញោមទាំង ឡាយ គឺជាការរួមចំណែកយ៉ាងមហិមានៃ ញាតិញោមឯកឧត្ដម លោកជំទាវ អ្នកឧក ញ៉ា និងញាតិញោមគ្រប់ទិសទី មិនថាជិតឬ ឆ្ងាយដែលតែងតែមានជំនឿលើបារមី មហានាគនៃវត្តនាគវ័ន កុដលេខ២៤។ ដូច្នេះព្រះតេជ្ជគុណសូមចែកបុណ្យកុសល ដែលបានសាង ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានសុខចម្រើនរក ទទួលទាន មានបានគ្រប់ៗគ្នា។ សកម្មភាពដែលបានរៀបរាប់ខាងលើអាចនិយាយ បានថា ព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺជាព្រះសង្ឃទី១ដែលបង្ហាញសកម្មភាពជួយដល់ សង្គម មុនគេ ក្រោយព្រះអង្គឃើញសេចក្ដីប្រកាស់របស់ គណៈសង្ឃនាយក នៃព្រះ រាជាណាចក្រកម្ពុជារួច។

សូមបញ្ជាក់ផងដែរ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គឺជាព្រះសង្ឃដែលល្បីខាង ទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន មានទាំងឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំងក្នុងនឹងក្រៅប្រទេស ។ ទទឹមគ្នានោះដែរ ព្រោះអង្គតែង តែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម៕