បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​! មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ​បើក​អង្ករ​អំណោយ​ឧបត្ថម្ភ​លោក ហ៊ុន ម៉ា​នី ឲ្យ​កូនចៅ​វិញ​

654
ចែករម្លែក

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​បើក​អង្ករ​អំណោយ​ឧបត្ថម្ភ​របស់លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​កំពង់ស្ពឺ ចំនួន​១៣​តោន ដល់​មន្ត្រី​នៅក្រោម​ឱវាទ​ចំនួន​១៧៤​នាក់ ក្នុង​ម្នាក់ ៧៥​គីឡូក្រាម​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន

​ការព្រម​បើក​អង្ករ​នេះ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ គឺ​បន្ទាប់​កូនចៅ​ផ្ទុះ​ការតវ៉ា​រហូត​ដឹង​ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បញ្ជា​អោយ​ក្រុមអធិការកិច្ច​ថែម​ទៀតផង​។

​ក្រៅពី​រឿង​អង្ករ ក៏​មានរឿង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ផងដែរ​។ តែ​បន្ទាប់​ផ្ទុះ​ការតវ៉ា​ដឹង​ដល់​ថ្នាក់លើ ទើប​មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ ព្រម​បើក​អោយ​។​

​សូមជម្រាបថា គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ ទី​០១ ខែតុលា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ រង​ការចោទប្រកាន់​ពី​មន្ត្រី​នៅក្រោម​ឱវាទ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

​ទាក់ទង​ករណីនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង និង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទី​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ការប្រជុំ​ត្រួតពិនិត្យ​នេះ គឺ​បន្ទាប់ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ ក៏​ធ្លាប់​ត្រូវបាន​កូនចៅ​ប្តឹង​ដែរ ។ ដោយនៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ មាន​Account Facebook ឈ្មោះ ព្រាប សរ បានលើកឡើង comment ក្នុង Page ថ្នាក់ដឹកនាំ​ថា “​សូម​មើល​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច​ពុករលួយ កាន់​៣​ឆ្នាំ ទិញ​ផ្ទះ​៣៥ ម៉ឺន​ដុល្លារ កាត់លុយ​កូនទាហាន ស្រេច​តែ​ចិត្ត ដោយ​យក​លេស​ថា​មូលនិធិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​ណែនាំ រំលឹក​ដាស់តឿន​ដល់​មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​កងរាជអាវុធហត្ថ ហាម​កាត់​គោលរ​បបរ​បស់ទ័ព ជាពិសេស​ប្រាក់ខែ​លើសពីនេះ​ទៀត គឺ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យបំពេញ​បន្ថែម​លើ​គោល​របប​របស់​រដ្ឋ​ដូចជា​ការហូប​ឆ្អែត​អនាម័យ​។​ល​៕ ល​