បបួល​កូនស្រី​គេ​ទៅ​ដេក​មិនបាន​បើកឡាន​ដេញ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​

1059
ចែករម្លែក
  • 170
    Shares

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​២​នាក់​បាន​បបួល​កូនស្រី​គេ​ទៅ​ដេក​គេ​មិន​ព្រម​ក៏​ស្រាប់តែ​ផ្ទុះ​កំហឹង​បើករថយន្ដ​ដេញ​បុក​ឪពុកម្ដាយ​របស់​ក្មេងស្រី​។​តែ​សំណាងល្អ​បុក​មិនត្រូវ​ក៏​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង​បណ្ដាលឱ្យ​រថយន្ដ​ខ្ទេច​បើក​ទៅមុខ​លែងរួច​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​ថ្ងៃ​១៩​ខែតុលា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនដំបូង​បុរស​២​នាក់​បានមក​លួងលោម​បបួល​កូនស្រី​គេ​ដែល​ទើប​អាយុ​១៦​ឆ្នាំទៅ​រួមដំណេក​ស្រាប់តែ​ម្តាយ​ឪពុក​របស់​ក្មេងស្រី​មិន​ឲ្យ​ទៅ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​បណ្តាល​ឲ្យ​បុរស​២​នាក់​ផ្ទុះ​កំហឹង​ឡើង​។​

ពេលនោះ​ក៏​បើករថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កណ្តាល​2B6323​ដេញ​បុក​ម្តាយ​ឪពុក​ក្មេង​នោះ​។​តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​រងរបួស​ខណៈដែល​ពួកគាត់​បាន​ពួន​កៀន​បង្គោល​ភ្លើង​ក៏​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បាក់​១​ដើម ហើយ​រថយន្ត​ក៏ត្រូវ​បាន​ខូចខាត​យ៉ាងដំណំ​។​

​បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បែបនេះ​ក៏បាន​មានការ​ផ្ទុះ​កំហឹង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​បុរស​២​នាក់​នោះ​បែក​មុខ​បែក​មាត់​រួច​ក៏បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​។

​ក្រោយពេល​កើតហេតុ​ឪពុក​និង​ម្តាយ​ក្មេងស្រី​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​នៅ​ប៉ុស្តិ៍នគរបាល​ចក្រ​អង្រែ​លើ សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អន្តរាគមន៍​ដើម្បី​ធ្វើការ​តាម​នីតិវិធី​៕S/​

​បបួល​កូនស្រី​គេ​ទៅ​ដេក​មិនបាន​បើកឡាន​ដេញ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​