បរិភោគ​ច្រើន​ពពួក​បន្លែ​អម្បូរ​ស្ពៃ​អាច​ទប់ស្កាត់​មហារីក​ពោះវៀនធំ​

1851
ចែករម្លែក
  • 3
    Shares

​ក្រុម​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Fancis Crick (​អង់គ្លេស​) បាន​រកឃើញថា​ពពួក​បន្លែ​អម្បូរ​ស្ពៃ​ដូចជា​ស្ពៃក្តោប​, ផ្កា​ខាត់ណា​, ស្ពៃក្រញាញ់​… អាច​ទប់ស្កាត់​ជំងឺ​រលាក​ពោះវៀន និង​មហារីក​ពោះវៀនធំ ។​

​ការស្រាវជ្រាវ​បានបង្ហាញ​ថា សារជាតិ indole-3-carbinol (I3c) ក្នុង​បន្លែ​អម្បូរ​ស្ពៃ អាច​ទប់ស្កាត់​រលាក​ពោះវៀន និង​មហារីក ដោយ​ការ​រំញោច​សកម្មភាព​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​ឈ្មោះថា aryl hydrocarbon (AhR) ។ AhR ជា​កត្តា​សំខាន់​ក្នុងការ​ជួសជុល​កោសិកា​ត្រូវរបួស ។​

​ក្រុម​ស្រាវជ្រាវ​បាន​ពិសោធន៍​នៅ​កណ្តុរ​ប្រែប្រួល​ហ្សែ​ន (​មិនអាច​ផលិត ឬ រំញោច​សកម្មភាព AhR ក្នុង​ពោះវៀន​) និង​សង្កេតវិធី​ដែល​បន្លែ​អម្បូរ​ស្ពៃ​ផ្លាស់ប្តូរ​ស្រទាប់​ទ្រនាប់​គែម​ពោះវៀន ។​

​លទ្ធផល​, របប​អាហារ​មាន​បរិមាណ IC3 ខ្ពស់​បានការ​ពារ​សត្វ​កណ្តុរ​ផុតពី​មហារីក​, សូម្បីតែ​ពេល​វា​មាន​ហ្សែ​ន​ហានិភ័យ​កើត​ជំងឺ​ខ្ពស់ ។​

​ចំពោះ​សត្វ​កណ្តុរ​កើត​មហារីក​ដំណាក់កាល​ដំបូង​, ការប្តូរ​ទៅកាន់​របប​អាហារ​មានអម្បូរ​ស្ពៃ​ច្រើន ក៏​អាច​ទប់ស្កាត់​ការរីកចម្រើន​របស់​ដុំ​សាច់​មហារីក ។​

Gitta Stockinger, ប្រធាន​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា ទោះបី​មិនអាច​ផ្លាស់ប្តូរ​កត្តា​តំណពូជ និង​បរិស្ថាន​ធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​, តែ​យើង​នៅតែ​អាច​បន្ថយ​អប្បបរមា​ហានិភ័យ​នេះ ដោយ​ការអនុវត្ត​របប​អាហារ​ត្រឹមត្រូវ​ជាមួយនឹង​បន្លែ​ច្រើន ។​

​ពួក​អ្នកស្រាវជ្រាវ​សង្ឃឹមថា ក្នុង​អនាគត​នឹង​ពិសោធន៍​ថែម​ច្រើន​ទៀត​នៅលើ​មនុស្ស ៕ ប្រែ​សម្រួល​: រតនៈ​