បារាំងរាយការណ៍ករណីស្លាប់ដោយសារកូវីដ១៩ប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល១សប្តាហ៍មកនេះ ដែលឥឡូវស្លាប់សរុបមានចំនួន ៨.០៧៨ នាក់

153
ចែករម្លែក

កាលពីថ្ងៃអាទិត្យទី៥មេសា បារាំងរាយការណ៍ករណីស្លាប់ចំនួន ៣៥៧ ក្នុងមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោង ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះមាន ៨.០៧៨ នាក់។

រដ្ឋាភិបាលនិយាយថា ចំនួនស្លាប់សរុបនេះរាប់បញ្ចូលទាំងអ្នកជំងឺ ៥.៨៨៩ នាក់ ដែលស្លាប់នៅមន្ទីរពេទ្យ និង ២.១៨៩ នាក់ស្លាប់នៅមណ្ឌលមនុស្សចាស់ និង មណ្ឌលសុខភាពដទៃទៀត។

រដ្ឋាភិបាលនិយាយថា ឥឡូវមានអ្នកជំងឺកូរ៉ូណា២៨.៨៩១នាក់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសបារាំង ក្នុងនោះមាន ៦.៩៧៨ នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានអ្នកចូលបន្ទប់សង្គ្រោះបន្ទាន់ ១៤០ នាក់ប្រចាំថ្ងៃ ដែលជាចំនួនទាបបំផុតផងដែរ។

បារាំងបានបិទប្រទេសតាំងពីថ្ងៃទី១៧មីនាក្នុងការប្រឹងប្រែងដើម្បីពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយអនុញ្ញាតឱ្យមានការធ្វើដំណើរណាដែលចាំបាច់ និងមានលិខិតចុះហត្ថលេខាពីអាជ្ញាធរប៉ុណ្ណោះ។

មានករណីកូវីដ១៩ចំនួន ៧០.៤៧៨ ត្រូវបានបញ្ជាក់ក្នុងប្រទេសបារាំង ប៉ុន្តែនេះមិនមែនជាចំនួនឆ្លងសរុបទេ ព្រោះការធ្វើតេស្តរកមេរោគនេះមិនមានលក្ខណៈជាសកលទេ៕ ដោយ៖ កញ្ញាដាលីស

បារាំងកត់ត្រាអ្នកស្លាប់តិចបំផុតប្រចាំថ្ងៃដោយសារកូវីដ១៩ គឹ ៣៥៧ នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ