បារាំង​បញ្ជា​ទិញ​ម៉ា​ស់មុខ​២.០០០​លាន​ពី​ចិន​នៅ​ពេល​ចំនួន​ឆ្លង​ឡើងដល់​១​ម៉ឺន​នាក់​

194
ចែករម្លែក

​បារាំង​បាន​បញ្ជា​ទិញ​ម៉ា​ស់មុខ​ជិត​២.០០០​លាន​ពី​ចិន នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល អី​លី​វី​យ៉េ វើ​រ៉ង់ នៅពេល​រដ្ឋាភិបាល​កំពុង​បង្កើន​គ្រឿង​សម្ភារៈ​វេជ្ជសាស្ត្រ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ​កូវី​ដ​១៩​។​

​តាមពិត​ចិន​បាន​ជួយ​ម៉ា​ស់មុខ​១​លាន ស្រោមដៃ​១,៥​លាន និង​ស្លៀក​បំពាក់​ពេទ្យ​១​ម៉ឺន​ដល់​បារាំង​នៅ​ក្នុង​ការជួយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​។​

​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា បាន​ជួប​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូ​ណានេះ​ជា​ថ្មី​គឺ​ជិត​៩.០០០​នាក់​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​កន្លងទៅ​ដែល​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​៩៨.០០០​នាក់​។​បារាំង​​នៅ​ថ្ងៃ​អង្គារ បាន​ក្លាយជា​ប្រទេស​ទី​៥​នៅក្នុង​លោក​ដែល​មាន​អ្នក​ឆ្លង​កើន​ហួស​១០០.០០០​នាក់ បន្ទាប់​ពី​អាម៉េរិក អ៊ីតាលី អេ​ស្ប៉ាញ និង​អាឡឺម៉ង់​។​

​ក្រសួង​សុខាភិបាល​បារាំង​ក៏​បាន​រាយការណ៍​ការស្លាប់​ដោយកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លង​មក​ចំនួន​៦០៥​នាក់​ដែល​ធ្វើអោយ​អ្នកជំងឺ​សរុប​៦.៤៩៤​នាក់​បាន​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ​នៅក្នុង​ប្រទេស​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​បារាំង​ពាក់​ម៉ាស់​មុខ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ប៉ារីស​