បារាំង ប្រកាស​បន្ត​បិទ​ប្រទេស​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា

154
ចែករម្លែក

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ដែល​បាន​ឆ្លង ទៅ​មនុស្ស​រហូតដល់​ជាង ១ លាន​នាក់ និង​សម្លាប់​មនុស្ស​យ៉ាងច្រើន​ទូទាំង​ពិភពលោក ​ប្រទេសបារាំង បានប្រកាស​បិទ​ប្រទេស​ទាំងមូល​រយៈពេល ២ សប្ដាហ៍​កាលពី​ថ្ងៃទី​១៧ ខែមីនា ហើយ​ឥឡូវ​បានប្រកាស​បន្ត​បិទ​ប្រទេស​បន្ថែមទៀត​រហូតដល់​ថ្ងៃទី​១៥ ខែមេសា​។
​ ​
​ក្នុងស្ថានភាព​ដ៏​អាសន្ន​នេះ ពលរដ្ឋ​ទាំងអស់​ត្រូវ​សម្ងំ​នៅតែ​ក្នុងផ្ទះ បើ​គ្មាន​កិច្ចការ​អ្វី​ចាំបាច់ទេនោះ លើកលែងតែ​ការធ្វើដំណើរ​ដើម្បី​បំពេញការងារ តម្រូវការ​សុខភាព ឬ​ការទិញ​អីវ៉ាន់ ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ​។​
​ ​
​ហើយ​ដោយសារតែ​បែបនេះ ប្រទេស​បារាំង ដែល​ធ្លាប់​តែមាន​សភាព​អ៊ូអរ​ខ្លាំង ​បាន​ប្រែជា​ស្ងាត់ ជ្រងំ​ដូច​ចោរលួច​សេះ​ដូច​បានបង្ហាញ​ក្នុង​រូបភាព​ខាងក្រោម​នេះ​៕ ប្រែ​សម្រួលៈ​ខុម​/Ha