បា​សេ​ឡូ​ណា គ្រោង​លក់ អូស្មាន ដេ​ម​បេ​ឡេ នៅ​ខែមករា ខណៈ​ក្លិប​ធំ​បី​នៅ​ព្រី​មី​ញ៉េ​លី​ក កំពុង​ចាប់អារម្មណ៍​

1217
ចែករម្លែក

​មាន​សញ្ញា​នៃ​ការចង់​ផ្តាច់ទំនាក់ទំនង​រវាង​ក្លិប បា​សេ​ឡូ​ណា​(Barcelona​ និង​កីឡាករ​ឆ្នើម អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​មកដល់​យឺត សម្រាប់​ការ ប្រកួត​ជាមួយ​ក្រុម អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ដេ​ម​បេ​ឡេ មកដល់​ពហុ​កីឡា​ដ្ឋ​ន Nou Camp យឺត​២៥​នាទី​ហើយ​ត្រូវបាន​ដាក់​ឲ្យ​អង្គុយ មើល​ពេញ​ទាំង​ការប្រកួត​។ គ្រូបង្វឹក អេ​ណេ​ស្តូ វ៉ាល​វើ​ដេ (Ernesto Valverde) មិន​ទាំង​បានដាក់​ឲ្យ​កំដៅ​សាច់ដុំ​ផង​ទេ​។​

​ក្រោយមក លោក វ៉ាល​វើ​ដេ បាន​និយាយ​សម្រាល​ពី​ឧប្បត្តិ​ហេតុនេះ ដោយ​អះអាងថា នេះ​គឺជា​ការសម្រេចចិត្ត​បែប​បច្ចេកទេស​សុទ្ធសាធ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​លើកឡើងថា បញ្ហា​ជាមួយ ដេ​ម​បេ​ឡេ ធ្ងន់ធ្ងរ​ណាស់​។​
​ ​
​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ក្លិប​ធំ​បី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រុង​ជើងការ ដោយ​ក្លិប​ឆេ​ល​ស៊ី ,​អា​សេណ​ល​(Arsenal) និង​ក្លិប លី​វឺ​ភូ​ល​(Liverpool) ត្រូវគេ​ជឿថា កំពុង​ចាប់អារម្មណ៍ ចង់បាន​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​។​
​ ​
​គេ​ជឿថា ថ្នាក់ដឹកនាំ​ក្លឹប Barcelona ចាប់ផ្តើម​បារម្ភ​ខ្លាំង​ឡើងៗ​ជុំវិញ​ឥរិយាបថ​របស់ ដេ​ម​បេ​ឡេ គឺ​តិចជាង​១៨​ខែ បន្ទាប់ពី​ផ្ទេរចេញ​មកពី​ក្លិប Borussia Dortmund ក្នុងតម្លៃ​៩៦​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ​ឆ្នើម អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele)