បា​សេ​ឡូ​ណា ត្រៀម​លក់ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក ខណៈ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាចជា​គោលដៅ​

142
ចែករម្លែក

ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ត្រៀមខ្លួន​អនុញ្ញាត​ឲ្យ​កីឡាករ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic) ចាក​ចេញពី​ពហុកីឡាដ្ឋាន Nou Camp ក្នុងតម្លៃ​១៧,៦​លាន​ផោន​នេះ​បើតាម​សេចក្តីរាយការណ៍ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​
​ ​
​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ គឺជា​គោលដៅ​យូរអង្វែង​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​នៅពេលនេះ អាច​ទិញ​កីឡាករ​រូបនេះ​បាន​ក្នុងតម្លៃ​សមស្រប​។​
​ ​
​រ៉ា​គី​ទិច នឹង​ចប់​កិច្ចសន្យា​នៅ​ឆ្នាំក្រោយ ហើយ​មិន​ទំនងជា​ទទួលបាន​កិច្ចសន្យា​ថ្មី​ទេ ស្របពេល ក្លិប Barcelona ចង់បាន​ប្រាក់​ពី​ការលក់​កីឡាករ​រូបនេះ​។​
​ ​
​មាន​ក្លិប​ជាច្រើន​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក​កាលពី​ឆ្នាំ​២០១៥​។​
​ ​
​រ៉ា​គី​ទិ​ក បាន​និយាយ​កាលពីដើម​រដូវ​កាល​ថា “​បញ្ហាសំខាន់​នោះ គឺ​កង្វះ​ឱកាស​បង្ហាញមុខ​ក្នុង ការប្រកួត​។ ខ្ញុំ​មិនដឹងថា នឹងត្រូវ​ធ្វើ​អ្វី​បន្ទាប់​នោះទេ​។ វា​ពិតជា​ពិបាក​និង​គួរ​ឲ្យ​អាម៉ាស់​” ។​
​ ​
​កីឡាករ​រូបនេះ គឺជា​សមាជិក​សំខាន់​ដែល​ជួយ​ក្រុម​ក្រូ​អាស៊ី​មានឱកាស​បង្ហាញមុខ​នៅ ព្រឹត្តិការណ៍​វើ​ល​ខាប់​ឆ្នាំ​២០១៨ ដែល​បង្ហាញថា កីឡាករ​រូបនេះ​នៅតែមាន​សមត្ថភាព ប៉ុន្តែ​ក្លិប​យូ​ណាយ​ធី​ត​បាន​ត្រឹម​ទាក់ទង ហើយ​ងាក​ទៅ​ផ្ទេរ​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ។​
​ ​
​ស្របពេល​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ទំនងជា​ចាកចេញ​មែន​នោះ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ប្រហែលជា​មើលឃើញ រ៉ា​គី​ទីក​ជា​បេក្ខភាព​ដែល អាច​ជំនួស​តំណែង​នេះ​បាន​។​
​ ​
​ក្លិប PSG ក៏ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ា​គី​ទិ​ក​ហើយ​កីឡាករ​រូបនេះ​អាច​នឹង​ត្រូវគេ ប្រើប្រាស់ ដើម្បី​ជា​ថ្នូរ​ដោះដូរ​នាំយក នី​ម៉ា (Neymar) ត្រឡប់មក​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic)