បា​ឡែ​ន​ងាប់​នៅ​ថៃ បន្ទាប់ពី​លេប​ថង់​ប្លា​ស្ទិ​ច​៨០

3347
ចែករម្លែក

​ត្រី​បា​ឡែ​ន​មួយ​ក្បាល​បាន​ងាប់​នៅ​ថៃ​ខាងត្បូង ក្រោយពី​លេប​ថង់​ប្លា​ស្ទិ​កជាង​៨០ ដោយបាន​បញ្ចប់​ការប៉ុនប៉ង​សង្គ្រោះ​ជីវិត​របស់​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នេះ​។​

​ថៃ​ជា​ប្រទេស​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​បំផុត​មួយ​នៅក្នុង​លោក ។​ថង់​ប្លា​ស្ទិ​កបាន​សម្លាប់សត្វ​សមុទ្រ​ដែល​រស់នៅ​ជិតៗ​ឆ្នេរ​រាប់រយ​ក្បាល​ក្នុង​មួយឆ្នាំ​។​

​បា​ឡែ​ន​ឈ្មោល​តូច​នេះ​បាន​ក្លាយជា​សត្វ​រងគ្រោះ​ចុងក្រោយ​បំផុត​មួយ​ក្រោយពី​គេ​បាន​ប្រទះឃើញ​វា​ហែល​ក្នុង​ប្រឡាយទឹក​មួយ​ជិត​ព្រំដែន​ម៉ាឡេស៊ី​។​ក្រុម​ពេទ្យសត្វ​​បាន​ព្យាយាម​ព្យាបាល​ជម្ងឺ​របស់​វា តែ​នៅ​ទីបំផុត​វា​បាន​ងាប់​កាលពី​រសៀល​ថ្ងៃ​សុក្រ​។​

​ការ​វះ​ពិនិត្យ រកឃើញ​ថង់​ប្លា​ស្ទិ​កជាង​៨០​ទម្ងន់​៨​គីឡូក្រាម​នៅក្នុង​ពោះ​របស់​វា​។​

​រូបភាព​បានបង្ហាញ​មនុស្ស​មួយក្រុម​បាន​ប្រើ​ពោង​ដើម្បី​រក្សា​អោយ​ត្រី​នេះ​អណ្តែត​និង​ប្រើ​ឆត្រ​ដើម្បី​បាំង​កំដៅថ្ងៃ​ក្រោយពី​ប្រទះឃើញ​វា​រកកល​ចង់​ងាប់​កាលពី​ថ្ងៃ​ចន្ទ ។​ត្រី​បា​ឡែ​ន​នេះ​បាន​ក្អួត​ចេញ​ថង់​ប្រាំ​ក្នុងអំឡុងពេល​ជួយសង្គ្រោះ​មុនពេល​វា​ងាប់​។​

​ថន ថា​ម​រ៉ុង​ណា​វ៉ា​សាវ៉ាត អ្នក​ជីវសាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ កា​សេត​សាត បាន​និយាយថា ថង់​ធ្វើអោយ​ត្រី​បា​ឡែ​ន​នេះ​មិនអាច​ស៊ី​ចំណី​មាន​ជីវជាតិ​។​”​បើ​អ្នកមាន​ថង់​៨០​នៅក្នុង​ពោះ​របស់​អ្នក អ្នកនឹង​ស្លាប់​”​។​

​យ៉ាងហោចណាស់​សត្វ​សមុទ្រ​៣០០​ក្បាល​រួមទាំង​បា​ឡែ​ន​pilot whales អណ្តើក​សមុទ្រ​និង​ត្រី​ដូ​ហ្វាំ​ង បាន​ងាប់​ក្នុង​មួយឆ្នាំ​នៅក្នុង​ដែនទឹក​របស់​ថៃ​ក្រោយពី​ពួកវា​លេប​​ចូល​វត្ថុ​ប្លា​ស្ទិ​ក​,​នេះ​បើតាម​ការ​អោយដឹងពី​លោក​ថន​។​លោក​ថា​”​វា​ជា​បញ្ហា​ធំ យើង​មាន​ប្លា​ស្ទិ​ក​ច្រើនណាស់​។​ខ្ញុំ​មាន​អារម្មណ៍​អាណិត​សត្វ​សមុទ្រ ដែល​ពួកវា​មិនបាន​
​ធ្វើ​អ្វី​ខុស​តែ​ទទួលរង​អំពើ​របស់​មនុស្ស​”៕​ដោយ​៖​វាសនា​

​បា​ឡែ​ន​មួយ​ក្បាល​ត្រូវបាន​វះ​ឃើញ​ថង់​ប្លា​ស្ទិ​ក​ដ៏​ច្រើន​នៅក្នុង​ពោះ​របស់​វា ហើយ​ដែល​អ្នកជំនាញ់​ថា​ជា​ហេតុផល​នាំអោយ​វា​ងាប់​