បុក​កំ​ពិស​

1420
ចែករម្លែក

+ គ្រឿងផ្សំ​
– កំពឹស
– សណ្តែកកួរ​
– ខ្ទឹមស
– ខ្ទឹមក្រហម
– ខ្ញី
– ម្ទេស
– ស្លឹក​ជី​នាងវង​
– អំបិល
– ស្ករស
– ម្សៅ​ស៊ុប
– សណ្តែកដី​លីង​

+ របៀប​ធ្វើ​
– ដាក់​ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុក​ចូលគ្នា​អោយ​ម៉ត់ ហើយ​ដាក់​សណ្តែកកួរ​ចូល បុក​ជ្រុំៗ​ឱ្យ​ម៉ត់​បន្តិច​
– បន្ទាប់មក​ដាក់ កំ​ពិស អំបិល ម្សៅ​ស៊ុប និង ស្ករស បុក​ឱ្យ​ម៉ត់​សព្វ​ចូលជាតិ រួច​ភ្លក់​មើល​ឱ្យ​ល្មម​តាម​ការនិយម​ចូលចិត្ត​ហើយ​ដាក់​ស្លឹក​ជី​នាងវង​និង​សណ្តែកដី​បុក​កុំ​ម៉ត់​ពេក​រួច​ជាការ​ស្រេច ៕ ប្រភព​: Facebook

(​ប្រសិនបើ​មិនសូវ​ចំណូល​កំពឹស​ឆៅ​អាច​យក​កំពឹស​ស្រុះ​ជាមួយ​ទឹក​ក្ដៅ​បន្តិច​ក៏បាន​ដែរ​ប៉ុន្តែ កុំឱ្យ​ឆ្អិន​ពេក​)​