បុគ្គលិក​និង​ភ្នាក់ងារ​វី​ង​ផ្តួច​ផ្តើមគំនិត​គាំទ្រ​ឧបត្ថម​សហគមន៍​ដែល​ខ្វះខាត​ខណៈ​កូ​វីដ​-១៩​រាតត្បាត​

130
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​វីរុស​កូ​វីដ​-១៩​បានធ្វើឱ្យ​មនុស្ស​ទូទាំង​សកល​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។​ក្នុងនោះ​រួមបញ្ចូល​ទាំង​កម្ពុជា​ផងដែរ​។​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តែប៉ុណ្ណោះ​ទេ​។​តែ​វា​ក៏បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ទូទាំង​សកល​បាន​ដើរ​ថយក្រោយ​ដោយសារ​ការ​នៅ​គម្លាត​ឆ្ងាយ​ពីគ្នា​ដើម្បី​បញ្ឈប់​ការរីក​រាតត្បាត​នៃ​ជ​ងឺ​កូ​វីដ​-១៩​នេះ​។​

​នៅពេលដែល​ប្រជាជន​មិនអាច​ចេញទៅ​ខាងក្រៅ​ដើម្បី​រកប្រាក់​កម្រៃ​ច​ញ្ចឹ​ម​ជីវិត​ប្រចាំថ្ងៃ​ទាំងនេះ​បានធ្វើឱ្យ​គ្រួសារ​ជាច្រើន​ជួប​ទុក្ខលំបាក​។​ជាពិសេស​ការរក​ប្រាក់​កម្រៃ​ប្រចាំថ្ងៃ​ដែល​ពួកគេ​មិនអាច​ធ្វើការ​ពី​ផ្ទះ​បាន​។​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​អ្នករត់​រឺ​ម៉ក​កង់​បី​(​តុ​ក​តុ​ក​)​និង​អ្នក​មគ្គុទេសក៍​ទេសចរណ៍​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ជាច្រើន​។

លោក គួ​យ ដារ៉ាវុធ អ្នករត់​រឺ​ម៉ក​កង់​បី​នៅ​ខេត្តសៀមរាប បានឱ្យដឹងថា​៖​មុនពេល​មាន​កូ​វីដ​-១៩​កើតឡើង រូបលោក​អាច​រកប្រាក់​កម្រៃ​បានជា​មធ្យម​ជាង​២០​ដុល្លារ​ជាប្រចាំ​ថ្ងៃ​។ តែ​ក្នុង​រយៈពេល​នេះ រូបលោក​អាច​រកបាន​ត្រឹមតែ​២​ដុល្លារ​តែប៉ុណ្ណោះ ពេលខ្លះ​សូម្បី​តែមួយ​កាក់​មួយ​សេន​ក៏​គ្មាន​ដែរ​។​

​លោក​ដារ៉ាវុធ​បាន​បន្តថា​៖«​ពីមុន​យើង​អាច​ទិញ​សាច់មាន់​ឬក៏​សាច់គោ​ដើម្បី​បរិភោគ​ក្នុង​ក្រុមគ្រួសារ​របស់​យើង​។​តែដោយសារ​តែ​ជំងឺ​រាតត្បាត​ឥឡូវនេះ​យើង​អាច​ទិញ​បានតែ​មី​ឬក៏​ត្រីខកំប៉ុង​សម្រាប់​បរិភោគ​ក្នុង​ក្រុមគ្រួសារ​តែប៉ុណ្ណោះ​»​។​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​ជាង​៥០.០០០​នាក់​ដែល​អាស្រ័យ​ប្រកប​របរ​រត់​រឺ​ម៉ក​កង់​បី​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។​

​យោងតាម​សមា​គក​ង​បី​កម្ពុជា​បានឱ្យដឹងថា​ជាទូទៅ​អ្នករត់​រឺ​ម៉ក​កង់​បី​អាច​រកប្រាក់​ចំណូល​បាន​១៥​ដុល្លារ​ក្នុង​មួយថ្ងៃ​។​តែដោយសារ​មាន​ជំងឺ​រាតត្បាត​និង​ខ្វះ​តម្រូវការ​ពី​អ្នកធ្វើដំណើរ​វា​បានធ្វើ​ឱ្ត​អ្នករត់​រឺ​ម៉ក​កង់​បី​អាច​រកប្រាក់​ចំណូល​បានត្រឹមតែ​២​ដុល្លារ​ប៉ុណ្ណោះ ដូច​លោក​ដារ៉ាវុធ​យ៉ាងដូច​ច្នេះ​ដែរ​។

​វិបត្តិ​ទាំងនេះ​វា​មិន​ត្រឹមតែ​កំពុង​បង្ក​ផលវិបាក​ដល់​អ្នករត់​រឺ​ម៉ក​កង​បី​តែប៉ុណ្ណោះ​ទេ​។​តែ​សូម្បីតែ​អ្នក​មគ្គុទេសក៍​ទេសចរណ៍​ជាង​៣.០០០​នាក់ ក៏​កំពុង​ជួប​វាសនា​ដូច​អ្នករត់​រឺ​ម៉ក​កង់​បី​ផងដែរ​។ អ្នកស្រី រ៉ា សា​វ៉ែន អាយុ​៣៧​ឆ្នាំ​បាន​ប្រកបរ​បរជា​អ្នក​មគ្គុទេសក៍​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ​២០១៦​។

​អ្នកស្រី​បានធ្វើការ​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ទៅ​ភ្ញៀវ​ជនជាតិ​ជប៉ុន​ជាពិសេស​។ តែដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​វា​បាន​បង្ខំ​ឱ្យ​អ្នកស្រី​ស្នាក់​នៅតែ​ក្នុងផ្ទះ​ដោយ​មិនអាច​រកប្រាក់​ចំណូល​ដើម្បី​ជួយ​ទប់ទល់​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​។​“​ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ណាស់​នៅពេលដែល​ខ្ញុំ​បាត់បង់​ប្រាក់ចំណូល​។​”​អ្នកស្រី​បាន​បន្តថា​៖”​ឥឡូវនេះ​ខ្ញុំ​មានតែ​ពឹង​លើ​ប្រាក់ខែ​ប្តី​ដ៏​ស្តួចស្តើង​ដើម្បី​បង់ថ្លៃ​បំណុល​ធនាគារ​និង​ចិញ្ចឹម​កូនស្រី​ដែល​ទើបតែ​មាន​អាយុ​១១​ខែ​”​។​

​ក្នុង​កិច្ច​គាំទ្រ​ដល់​សហគមន៍​ដែល​រង់​ផលប៉ះពាល់​ដោយ​កូ​វីដ​-១៩​នោះ​បុគ្គលិក​និង​ភ្នាក់ងារ​របស់​ធនាគារ​ឯកទេស​វី​ង​ព្រមទាំង​បុគ្គលិក​របស់​រ៉ូយ៉ាល់​គ្រុប​បាន​ចូលរួមចំណែក​ផ្តួចផ្តើម​នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​និង​ជួប​ការលំបាក​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។
​តាមរយៈ​មូលនិធិ​សប្បុរសធម៌​នេះ​ពួកគេ​បានរៀបចំ​ជាការ​រៃអង្គាស​ប្រមូល​មូលនិធិ​សម្រាប់​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​ដោយ​ផ្តល់ជូន​នូវ​តម្រូវការ​ចាំបាច់​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​។​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ក្នុងនាម​ជា​ស្ថាប័ន​មួយ​ដែលមាន​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​យើង​មិន​ត្រឹមតែ​គិតគូ​ពី​សុខភាព​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​យើង​នោះឡើយ​។​

​ប៉ុន្តែ​យើង​ក៏បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​នៅ​ជុំវិញខ្លួន​យើង​ដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ​ផងដែរ​។​វា​ជា​រឿង​ដ៏​សំខាន់​សម្រាប់​វី​ង​ក្នុងការ​ចូលរួមចំណែក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​មួយ​នេះ​ក៏ដូចជា​ជួយ​គាំទ្រ​សហគមន៍​យើង​ឱ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​ជាមួយគ្នា​»​។

​លោក ម៉ា​នូ ក៏បាន​បន្ថែម​ផងដែរ​ថា​៖ «​ការចូលរួម​គាំទ្រ​ដ៏​សប្បុរស​របស់​អស់លោក លោកស្រី វា​មិន​ត្រឹម​តែមាន​សារសំខាន់​ចំពោះ​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​វា​ក៏​ជួយ​ជម្រុញ​ឱក​យ​អ្នក​ដ៏​ទៃ​ចូលរួម​ជួយ​ការពារ​សហគមន៍​រប​ស់​យើងទាំងអស់គ្នា​ផងដែរ​»​។​សប្បុរសជន​ទាង​ឡាយ​ក៏​អាច​ចូលរួម​ជួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត​ដោយ​ការបរិច្ចាគ​ថវិកា​តាមរយៈ​គណនី​មូលនិធិ​របស់​វី​ង​ផងដែរ​។​

​សម្រាប់​គណនី​ប្រាក់រៀល​សូម​ផ្ញើរ​ទៅកាន់​០៣២១០០០០​និង​០៣៣១០០០០​សម្រាប់​គណនី​ប្រាក់​ដុល្លារ​។​សប្បុរសជន​ក៏​អាច​បរិច្ចាគ​ថវិកា​តាមរយៈ​ភ្នាក់ងារ​វី​ង​ណាមួយ​ក្នុងចំណោម​ភ្នាក់ងារ​វី​ង​ជាង ៧.៥០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​៕S/​