បុរសម្នាក់ត្រូវ ឆក់ខ្សែភ្លើងស្លាប់​ ពេល​កំពុងធ្វើការ

155
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ពេលកំពុងធ្វើការ ដោយយកអន្ទាមកបូកជញ្ជាំង ជាន់លើខ្សែភ្លើងបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

ករណីឆក់ខ្សែភ្លើងស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក សំ សារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសៀមរាប បាននិយាយថា ជនរងគ្រោះ មានឈ្មោះ ខ្វៃ ស៊ីយ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

លោកបានបន្តថា មូលហេតុគឺបណ្តាលមកពីជនរងគ្រោះ យកអន្ទាមកបូកជញ្ជាំង ហើយជាន់លើខ្សែភ្លើងបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសុំការអនុញ្ញាតពីសមត្ថកិច្ច យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកពួកខេត្តសៀមរាប៕B/