បុរសម្នាក់បានស្លាប់ដោយសាជម្ងឺខ្យល់ គ

128
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ បុរសម្នាក់បានស្លាប់ខណះមានអាការះរាគរូស ហើយខំព្យាយាមស្រែកអោយគេជួយ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ដោយសាជម្ងឺខ្យល់គ។

ហេតុការណ៍បានកើតឡើងម៉ោង៦ព្រឹថ្ងៃទី៣០ខែមីនា នៅចំណុចផ្ទះជនរងគ្រោះភូមិគោកជួន ឃុំពួក ស្រុកពួក។

របាយការណ៍ របស់កងរាជអាវុធហត្ថស្រុកពួកបានបង្ហាញថា ជនរងគ្រោះឈ្មោះ លឿត ជុំ ភេទប្រុសអាយុ 33ឆ្នាំ មុខរបរ កម្មករ អគ្គីសនីក្រុមហ៊ុនវន់ វីរ: ។ ជនរងគ្រោះមុនពេលស្លាប់មានការ: រាក ហើយមុនដាច់ខ្យល់បានវាមកគោះទ្វារអោយគេជួយ។ ពេលបងបង្កើតមកបើកទ្វារឃើញ ក៍បានរត់ហៅបងប្អូនមកជួយ ប៉ុន្តែភ្លាមនោះ ជនរងគ្រោះ​ដាចុ់ខ្យល់ស្លាប់។ ប្រភពបន្តថា តាមការពិនិត្យកោសល្យវិច្ច័យ ដែលមានការចូលរួមរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុក ពុំមានពាក់បទល្មើសអ្វីឡើយ។សាកសពបានប្រគល់ជូនក្រុមគ្រួសារ៕/B