បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ត្រូវ​លុបចោល​ពិធី​ខួបកំណើត​ដោយសារ​កូ​រ៉ូ​ណា​

170
ចែករម្លែក

បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក​និយាយថា ពិធី​ខួបកំណើត​ឈានចូល​វ័យ ១១២ ឆ្នាំ​របស់គាត់ កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា គឺជា “​បរាជ័យ​” បន្ទាប់ពី​បង្ខំចិត្ត​លុបចោល​ទាំង​សោកស្ដាយ ដោយសារ​ការផ្ទុះ​ករណី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។​
​ ​
លោកតា បប់ វ៉េ​ថុ​ន (Bob Weighton) ដែល​មកពី​ក្រុង​អ៊ែ​ល​ថុ​ន (Alton) តំបន់​ហ៊ែ​ម​សៀ (Hampshire) ប្រទេស​អង់គ្លេស ទទួលបាន​តំណែង​ជា​បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក កាលពី​ខែ​មុន បន្ទាប់ពី​លោកតា​ជនជាតិ​ជប៉ុន ឈ្មោះ ឈី​ត​អេ​ត​ស៊ុ វ៉ា​តា​ណា​បេ (Chitetsu Watanabe) អ្នក​គ្រង​តំណែង​ចាស់​ទទួលមរណភាព​។
​ ​
កាលពី​ឆ្នាំមុន លោកតា​ដែលជា​អតីត​គ្រូបង្រៀន និង​វិស្វករ​រូបនេះ​បានធ្វើ​ខួបកំណើត​ជាមួយ មិត្តភក្ដិ និង​សាច់ញាតិ​យ៉ាងច្រើន​កុះករ​នៅផ្ទះ​របស់គាត់​ប៉ុន្តែ​អកុសល​ឆ្នាំនេះ​ត្រូវ​លុបចោល ដោយសារ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ចេញ​បម្រាម​មិនឱ្យ​ពលរដ្ឋ​ដើរ​ទៅណា​មក​ណា​រហេតរហូត ចៀសវាង​ការប្រមូល​ផ្ដុំគ្នា និង​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា​។​

​លោកតា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន PA ថា “​គ្រប់យ៉ាង​ត្រូវបាន​លុបចោល គ្មាន​ភ្ញៀវ គ្មាន​ការ​ប្រារព្ធ​អ្វី​ទាំងអស់ វា​ជា​បរាជ័យ​”៕ ប្រែ​សម្រួលៈ​ខុម​