បុរស​ជនជាតិ​បារាំង​ម្នាក់​ដេកស្លាប់​នៅ​បន្ទប់​ជួល​ដោយ​ជំងឺមហារីក​ថ្លើម​

98
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: កាលពី​វេលា​ម៉ោង​០៧​និង​១០​នាទី ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​បន្ទប់​ជួល​ក្រុមទី​០៤​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​មាន​បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ដេកស្លាប់ ហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​និយាយថា ជនជាតិ​បារាំង​ដែល​ដេកស្លាប់​គឺមាន​ឈ្មោះ Duvigneau Jean Louis ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​មុខរបរ​មន្ត្រី​ចូល​និវត្ត​បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​បាន​បន្តថា​តាម​ការពិនិត្យ​សព​សមត្ថកិច្ច​បានបញ្ជាក់​ថា​សព​ស្លាប់​ដោយសារ​ជំងឺមហារីក​ថ្លើម​។​សព​ត្រូវបាន​យកទៅ​ដំកល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​សព​៕S/

​រូបភាព​: បុរស​ជនជាតិ​បារាំង​ម្នាក់​ដេកស្លាប់​នៅ​បន្ទប់​ជួល​ដោយ​ជម្ងឺមហារីក​ថ្លើម​៕​គូលែន​