បុរស​ដែលមាន​ផ្ទះ​ថ្លៃ​បំផុត​លើ​ពិភពលោក ទើបតែ​រកលុយ​បាន ១,៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៦ ម៉ោង​កាលពី​ថ្ងៃ​ពុធ​

1080
ចែករម្លែក
  • 122
    Shares

​លោក មូ​កេស អាំ​បា​នី ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់គាត់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា ខណៈដែល​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ពហុ​ផលិតផល Reliance Industries របស់គាត់​បាន​កើនឡើង​ច្រើនជាង ៤ ភាគរយ​នៅក្នុង​ការជួញដូរ ដែលជា​ការកើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ភាគហ៊ុន​នេះ​បាន​កើនឡើង​ដោយសារ​ការរំពឹងទុក​ថា​ផ្នែក​ទូរគមនាគមន៍​របស់​ខ្លួន​នឹង​ប្រកាស​ផែនការ​ទិន្នន័យ​ថ្មី​និង​គួរឱ្យ​ទាក់ទាញ​មួយ ហើយនឹង​អភិវឌ្ឍ​វិស័យ​ឧស្ម័ន​ថ្មី​ផងដែរ​។​

​លោក​អាំ​បា​នី​ល្បីឈ្មោះ​ដោយសារ​កសាង​លំនៅដ្ឋាន​ឯកជន​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​។ ដោយ​គេ​ស្គាល់​ថា Antilia អគារ​កម្ពស់ ៦០ ជាន់​នេះ​មាន​បុគ្គលិក ៦០០ នាក់​ហើយ​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី ១ ទៅ ២ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​។ ម្យ៉ាងវិញទៀត​គេ​អាច​និយាយបានថា លោក​អាំ​បា​នី​អាចមាន​លទ្ធភាព​សាងសង់​លំនៅដ្ឋាន​ដ៏​ប្រណីត​បែបនេះ​មួយ​បន្ថែមទៀត ដោយ​គ្រាន់តែ​ប្រើ​ប្រាក់ចំណេញ​សុទ្ធ​របស់គាត់​ក្នុង​សប្តាហ៍​នេះ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក មូ​កេស អាំ​បា​នី មហាសេដ្ឋី​ផុត​លេខ​របស់​ឥណ្ឌា