បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​សម្លាប់

530
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ កាប់សម្លាប់​នៅ​កណ្តាលផ្លូវ​។ ករណីនេះ សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ភឹង ចិន្តា​រ៉េត ស្នងការរង នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២​និង​០៤​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ បុរស​ម្នាក់​ឈ្មោះ ព្រឿ​ន ហូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង មាន​ប្រពន្ធ​ឈ្មោះ ប៉ិក ថាច អាយុ​២៩​ឆ្នាំ​។​

​លោក​បាន​បញ្ជាក់ទៀតថា ករណីនេះ​ក្រុម​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់​បំផុត ទោះបី​ពេលនេះ​ជនដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​ក៌​ដោយ​។​

​ទោះយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋានបានថា នេះ​ជា​ករណី​ប្លន់ ឬ​គំនុំ​អ្វី​ឡើយ ព្រោះ​កុំ​ពុង​តែ​ស្រាវជ្រាវ ហើយ​វាំ​នន​នឹង​បើក​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​៕ ល​