បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់​នៅ​ផ្លូវជាតិ​លេខ​៤

837
ចែករម្លែក

​​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​ធុន​ធំ​កៀរ​ប៉ះ​ជនរងគ្រោះ​ភ្លាមៗ​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នោះទេ​។​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ផ្លាកលេខ​កំពត​1A7575​ជួប​គ្រោះ​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​លេខ​៤​ម្តុំ​ដូងក្រអូប​ភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​វេលា​ម៉ោង​ជិត​5​ល្ងាច​ថ្ងៃ​22​កក្កដា​2018​នេះ​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​នោះ​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​និង​ថា​ភ្លាមៗ​គេ​មិន​ស្គាល់ឈ្មោះ​ជនរងគ្រោះ​នៅឡើយ​។​ទោះជា​យ៉ាងនេះ​ក្តី ជនរងគ្រោះ ត្រូវបាន​អ្នកស្រុក​ប្រាប់ថា​មានឈ្មោះ ជា​ហៅ​ចំរើន​មាន​ទីលំនៅ​បច្ចុប្បន្ន​ជិត​ផ្សារ​ព្រៃនប់​។​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/

​បុរស​ម្នាក់​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់​នៅ​ផ្លូវជាតិ​លេខ​៤