បុរស​ម្នាក់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ រក​ឃើញសពក្នុង​ស្ទឹង​អន្លុង​ត្រើង​

1067
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​ដើរ​បាត់​ពី​ផ្ទះ​បី​ថ្ងៃ កូនចៅ​រកឃើញ​សព នៅ​ចំណុច​ស្ទឹង​អន្លុង​ត្រើង ស្ថិតក្នុង​ភូមិ​ព្រៃ​រមៀត ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​នេះ បង្កឱ្យមាន​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​គេ​ប្រទះឃើញ​ស្លាប់ ដោយសារ​លុងទឹក​ស្ទឹង​នោះ​មានឈ្មោះ សួង ជិន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ជា​មនុស្ស​ផឹកស្រា​ជាប្រចាំ​។

​ប្រភព​បាន​បន្តថា ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​កាល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​។ លុះ​មកដល់​ថ្ងៃខែ​ឆ្នាំ​ខាងលើ ក្រុមគ្រួសារ​ក៏បាន​ឃើញ​សាកសព​ខាងលើ ស្លាប់​នៅ​ចំណុចកើតហេតុ​ខាងលើ​។ ក្រោយ​ការពិនិត្យ​របស់​ជំនាញ សាកសព​ខាងលើ គឺ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន មិនមាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ ករណី​ខាងលើនេះ ជំនាញ​បានប្រគល់​សាកសព​ខាងលើ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​