បុរស​២​នាក់​និង​វត្ថុតាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​បញ្ជូនទៅ​តុលាការ

133
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កំរៀង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមេសា​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​តា​ក្រី​ឃុំ​តា​ក្រី​ស្រុក​កំរៀង​។​

លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំង​២​នាក់​មានឈ្មោះ​ចាន់​រិទ្ធី​ហៅ​បឹ​ប​អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ឃុំ​តា​ក្រី​ស្រុក​កំរៀង​។​វត្ថុ​ដែល​ចាប់យក​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​,(​ម៉ា​ទឹកកក​ICE)​ចំនួន​១៥​កំណាត់​ទុយោ​ទម្ងន់​១០​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​Wy)​ចំនួន​៣​គ្រាប់​ទម្ងន់​០,២៨​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​2C9091​។​

​លោក​និមល​បាន​បន្តថា​បន្ទាប់ពី​ជនសង្ស័យ​ចាន់​រិទ្ធី​ឆ្លើយ​សារភាព​រួចមក​នឹងមាន​ការអនុញ្ញាត​ពី​លោក​នួន​សាន​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ផង​សមត្ថកិច្ច​បាន​បន្ត​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​រសៀល​ថ្ងៃទី​៧​ខែមេសា​នៅ​ចំណុច​ភូមិ​ឃុំ​តា​ក្រី​ដដែល​។​ជនសង្ស័យ​មានឈ្មោះ​រ៉ាត់​សា​ម៉េ​ត​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយ​ធំ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE​ចំនួន​១​ថង់​ទម្ងន់​២៥,២៧​ក្រាម​។​

​រថយន្ត​១​គ្រឿង​ម៉ាក​LEXUS330១​គ្រឿង​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB5109​។​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣​ថង់​ទម្ងន់​៨,៨៣​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​១​គ្រាប់​ទម្ងន់​០,០៩​ក្រាម​កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​លុយ​អាមេរិក​ចំនួន​២២,១៤២​ដុល្លារ​ថង់​សម្រាប់​ច្រក​រំលែក​លក់​មួយចំនួន​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

លោក​សុខ​និមល​បញ្ជាក់​សរុប​វត្ថុតាង​ទាំងពីរ​នាក់​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៤​ថង់​និង​១៥​កំណាត់​ទុយោ​ទម្ងន់​៤៤,១០​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៤​គ្រាប់​ទម្ងន់​០,៣៧​ក្រាម​៕S/