បៃ​យឺន ម៉ូ​និ​ច ខកចិត្ត​ដោយសារតែ​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​របស់​កីឡាករ ម៉ា​ញូ​អែល នូ​អ័​រ​

112
ចែករម្លែក

មានការ​អះអាងថា ក្លិប​បៃ​យឺន ម៉ូ​និ​ច (Bayern Munich) កាន់តែ​ខកចិត្ត​ដោយសារតែ​កិច្ចសន្យារបស់​អ្នកចាំទី ម៉ា​ញ៉ូ​អែល នូ​អ័​រ (Manuel Neuer) និង​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​។​
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់​អ្នកចាំទី​រូបនេះ​គ្រោង​នឹង​ផុត​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​កីឡាករ​រូបនេះ​និង​ក្លឹប មិនទាន់បាន​ជួប​មុខ​គ្នា ដើម្បី​ពិភាក្សា​ការពន្យារ​កិច្ចសន្យា​នោះទេ​។​
​ ​
​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​ចង់បាន​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​បន្តទៀត​ស្របពេល​ចង់បាន ប្រាក់​ឈ្នួល​ខ្ពស់ ប៉ុន្តែ​ក្លិប​បៃ​យឺន មាន​ភាពស្ទាក់ស្ទើរ​មិន​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​នោះទេ ខណៈពេល​កីឡាករ​រូបនេះ​នឹង​ឈានចូល​វ័យ​៣៩​ឆ្នាំ​នៅ​ឆ្នាំ​២០២៥​។​
​ ​
​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Bundesliga នេះ​មិន​សប្បាយចិត្ត​ដោយសារតែ​កិច្ចសន្យា​របស់ នូ​អ័​រ និង​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​។ បណ្តាញ​ព័ត៌មាន​ក៏​អះអាង​ផងដែរ​ថា ក្លិប Bayern Munich រំពឹងថា ការចរចា​រវាង​ភាគី​ទាំងពីរ​នឹង​ប្រសើរឡើង​ដោយសារតែ​ទំនាក់ទំនង​យូរអង្វែង​។​
​ ​
​ប៉ុន្តែ នូ​អ័​រ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ពហុ​កីឡដ្ឋាន Allianz Arena ហើយ​គេ ជឿថា ឆេ​ល​ស៊ី​កំពុង​ឃ្លាំមើល​ស្ថានការណ៍ ស្របពេល​ដែល​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុងតែ​ស្វែងរក​អ្នកចាំទី​ម្នាក់ នៅ​ខណ​:​ពេល​អ្នកចាំទី​ដៃ​ទី​១ កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) ធ្វើ​មិនសូវ​បានល្អ​សម្រាប់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ម៉ា​ញ៉ូ​អែល នូ​អ័​រ (Manuel Neuer)