ប៉ាន់តែ​លម្អ​ដោយ​គ្រាប់ពេជ្រ​១.៦៥០​គ្រាប់ តម្លៃ​ជិត​៣​លាន​ដុល្លារ​

2207
ចែករម្លែក

ប៉ាន់តែ ដ៏ ល្អ និង ថ្លៃ ជាងគេ បំផុត នៅលើ ពិភពលោក នេះ ត្រូវបាន តុបតែង លម្អ ដោយ គ្រាប់ពេជ្រ ធំ ចំនួន ១.៦៥៨ គ្រាប់ ទម្ងន់ ៦,៦៧ កា រ៉ាត់ ជាមួយ នឹង ការដាំ គ្រាប់ ពេជ្រ តូចៗ ជាង ៣៨៦ គ្រាប់ និង មាស មួយចំនួន ទៀត ផង ដែរ ដោយ គិត តម្លៃ សរុប ២,៩៦ លាន ដុល្លារ ។ វា ត្រូវ បាន ដាក់តាំង បង្ហាញ នៅ ទីក្រុង ឡុង ដ៍ ប្រទេស អង់គ្លេស នៅ មុន ពេល ថ្ងៃបុណ្យ តែ ជាតិ ។

ប៉ាន់តែ ដែល ត្រូវ បាន រចនា ដោយ លោក Nirmal Sethia មហាសេដ្ឋី អង់គ្លេស ដើមកំណើត ឥណ្ឌា នេះ ត្រូវបាន ប្រគល់ ទៅឱ្យ មូលនិធិ N Sethia Foundation ដែល គាំទ្រ សកម្មភាព យុវជន ការស្រាវជ្រាវ ឱសថ និង ជំនួយ មនុស្សធម៌ ។

ប៉ាន់តែ ដ៏ ថ្លៃ នេះ ត្រូវបាន ទទួលស្គាល់ ដោយ អង្គការ កំណត់ត្រា ប្លែកៗ ពិភពលោក Guinness World Records ថា ជា បាត់ តែ ដ៏ ល្អ ប្រណិត និង ថ្លៃ ជាងគេ បំផុត នៅលើ ពិភពលោក នៅ ឆ្នាំ ២០១៦៕ដោយ៖

សុខា/SN

បាត់ តែ ដ៏ ល្អ ប្រណិត និង ថ្លៃ ជាងគេ បំផុត នៅលើ ពិភពលោក នេះ ដាក់តាំង បង្ហាញ នៅ ទីក្រុង ឡុង ដ៍ នៅ មុន ពេល ថ្ងៃបុណ្យ តែ ជាតិ