ប៉ារីស ហ៊ីល​ថុ​ន បង្ហាញខ្លួន​នៅ​តុលាការ​សម្រាប់​ការកាត់ទោស​ហ៊ែ​ក​ឃើ​ស្រី​ម្នាក់ ដែល​លួច​ប្រើ​លុយ​ធនាគារ​របស់​នាង និង​លួច​យក​រូប​ស្រាត​

1025
ចែករម្លែក

​នាង ប៉ារីស ហ៊ីល​ថុ​ន បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​សហព័ន្ធ​សម្រាប់​ការកាត់ទោស​ជន​ហ៊ែ​ក​ឃើ (Hacker) ម្នាក់ ដែល​អាជ្ញាធរ​និយាយថា​បាន​ប្រើប្រាស់​ព័ត៌មាន​ធនាគារ​និង​បណ្ណ​ឥណទាន​របស់​នាង​ដើម្បី​ចាយវាយ​លុយ​យ៉ាងច្រើន​។​

​ហ៊ែ​ក​ឃើ​ស្រី​ឈ្មោះ បាក់​ឆាត​ហ្ស៊ី​អាន (Bkhchadzhyan) ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ៤ ឆ្នាំ ៩ ខែ កាលពី​ថ្ងៃ​ចន្ទ ទី​៧ ឧសភា និង ត្រូវបាន​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជាង ៣១៨.០០០ ដុល្លារ​អាមេរិក​ឱ្យទៅ​ធនាគារ​និង​ក្រុមហ៊ុន​កាត​ឥណទាន​របស់​នាង​ហ៊ីល​ថុ​ន​។ នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋអាជ្ញា នាង​បាក់​ឆាត​ហ្ស៊ី​អាន បាន​សារភាព​កំហុស​កាលពី​ខែវិច្ឆិកា​ចំពោះ​ការ​សមគំនិត​ដើម្បី​ប្រព្រឹត្ត​ការ​ក្លែងបន្លំ​ធនាគារ​។​

​នៅក្នុង​ចំណាត់ការ​មិនធម្មតា​មួយ​ក្នុង​ករណីបែបនេះ តារាចម្រៀង​និង​ជា​អ្នក​ស្នង​មរតក​វ័យ ៣៧ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​នៅឯ​បន្ទប់​តុលាការ​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ក្នុង​ឈុត​ធុរកិច្ច​និង​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ដើម្បី​និយាយ​អំពី​ផលប៉ះពាល់​ក្នុងនាម​ជា​ជនរងគ្រោះ​។​

​អាជ្ញាធរ​បាន​និយាយ​នៅក្នុង​ឯកសារ​ចោទប្រកាន់ថា ចុងចោទ (​ហ៊ែ​ក​ឃើ​) ក៏បាន​លួច​រូបថត​អាក្រាតកាយ​របស់​ហ៊ីល​ថុ​ន​ផងដែរ ប៉ុន្តែ​រូបភាព​ទាំងនោះ​មិនមែនជា​ផ្នែក​នៃ​ការកាត់ទោស​ទេ​៕ ដោយ៖ កញ្ញាដាលីស

ប៉ារីស ហ៊ីល​ថុ​ន បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​ឈុត​ធុរកិច្ច​និង​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​សម្រាប់​ការកាត់ទោស​ហ៊ែ​ក​ឃើ​ឈ្មោះ បាក់​ឆាត​ហ្ស៊ី​អាន