ប៉ូលិស​ថៃ​និយាយថា អាវុធ​ជាច្រើន​របស់​ក្រុម​អាវ​ក្រហម​ត្រូវបាន​ចាប់​រឹបអូស​ហើយ​ផែនការ​អាក្រក់​ត្រូវបាន​ទប់ស្កាត់​

1323
ចែករម្លែក

ប៉ូលិស បាន ចាប់ខ្លួន ជនសង្ស័យ ៥ នាក់ និង រឹបអូស បាន អាវុធ ជាច្រើន នៅ ខេត្ត ជាច្រើន ហើយ អះអាងថា បាន ទប់ស្កាត់ ទាន់ពេល នូវ ផែនការ របស់ ក្រុម អាវ ក្រហម ដើម្បី បង្ក ភាពវឹកវរ ក្នុងអំឡុងពេល នៃ ការជួប ជុំគ្នា គាំទ្រ ការបោះឆ្នោត កាលពី ថ្ងៃទី ២២ ឧសភា នៅ ដើម សប្តាហ៍ នេះ ។

ជនសង្ស័យ ដែល ត្រូវបាន ចាប់ខ្លួន គឺមាន ឈ្មោះ Wichan Rakchart ឈ្មោះ Prakongsri Siriman ឈ្មោះ Winas Prikpet ឈ្មោះ Praditthong Chaipanha និង ឈ្មោះ Sombat Kaeosuk ។

អាវុធ ជាច្រើន ដែល ត្រូវបាន ចាប់បាន ពី ពួកគេ នេះ ត្រូវ បានដាក់ បង្ហាញ នៅឯ កន្លែង ធ្វើ សន្និសីទកាសែត មួយ កាលពី ថ្ងៃ សុក្រ ទី ២៥ ឧសភា ។

អាវុធ ទាំងនោះ រួមមាន កាំភ្លើង វែង កាំភ្លើងខ្លី គ្រាប់កាំភ្លើង និង គ្រាប់បែក ។

ជនសង្ស័យ ទាំងនេះ ត្រូវបាន ចោទសួរ ដោយ ក្រុមអ្នកច្បាប់ នៃ ក្រុម ប្រឹក្សាជាតិ ដើម្បី សន្តិភាព និង សណ្តាប់ធ្នាប់ នៅ មុនពេល ត្រូវបាន ប្រគល់ ឱ្យទៅ ប៉ូលិស កាលពី ថ្ងៃ សុក្រ ។

អនុប្រធាន ប៉ូលិស ជាតិ បាន និយាយថា អាវុធ ទាំងនោះ ត្រូវបាន លួច ដឹក ទៅកាន់ ទីក្រុង បាងកក សម្រាប់ ការប្រើប្រាស់ ក្នុងអំឡុងពេល ការប្រមូលផ្តុំ ជួបជុំគ្នា នេះ កាល ពីថ្ងៃ អង្គារ ប៉ុន្តែ ក្រុម អាជ្ញាធរ សន្តិសុខ បាន រកឃើញ ផែនការ នេះ ហើយ បាន រារាំង ផែនការ នេះ ទាន់ពេល ។

លោក បាន និយាយថា ផែនការ នេះ ជា គម្រោងការ របស់ ក្រុម សកម្មជន នយោបាយ អាវ ក្រហម ៕


អាវុធ ជាច្រើន ដែល ត្រូវបាន ចាប់បាន ពី ជនសង្ស័យ ៥ នេះ ត្រូវ បានដាក់ បង្ហាញ នៅឯ កន្លែង ធ្វើ សន្និសីទកាសែត មួយ នៅ ទីក្រុង បាងកក កាលពី ថ្ងៃ សុក្រ