ប៉ូលិស​ម៉ាឡេស៊ី​ចាប់​សមាជិក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ពីរ​នាក់​បញ្ជូនមក​កម្ពុ​ជា​

1224
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​សមាជិក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចំនួន​ពីរ​នាក់ នៅ ពេល ដែល ពួក គេ កំពុង រង់ចាំ ធ្វើ ដំណើរ​តាម យន្តហោះ ពី ម៉ាឡេស៊ី ឆ្ពោះ ទៅ កាន់ ប្រទេស ថៃ ដើម្បី​អមដំណើរ​ឧក្រិដ្ឋ សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ​។ ការចាប់ខ្លួន​នេះ គឺ​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​កម្ពុជា​។​

​សមាជិក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​ចាប់ខ្លួន​ឈ្មោះ​ហេង ស៊ា​ង​លាង និង​កញ្ញា ងឹ​ម គាថា ត្រូវបាន សាកសួរ​និង​ឃុំខ្លួន​ដោយ​ប៉ូលិសអន្តោប្រវេសន៍ ម៉ាឡេស៊ី កាល​កាលពី​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់ (​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​) ប៉ុន្តែ​បញ្ជូនមក​កម្ពុជា​ពេលណា​មិនទាន់​ដឹង​ទេ ពីព្រោះ​វា​ពាក់ព័ន្ធ​ការទូត​។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា “​ការចាប់ខ្លួន​នេះ គឺ​អនុវត្តតាម​ដីកា​តាម​ចាប់ ។​យើង​ស្នើសុំ ហើយ​មកដល់​ម៉ោង​នេះ ដឹងថា នៅ​ម៉ាឡេស៊ី ចាប់បាន​ពីរ​នាក់​បញ្ជូនមក​កម្ពុ​ជា​”​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ស្អែក​នេះ​។​
​កញ្ញា ងឹម គាថា ដែល ជា សកម្មជន អតីត​បក្ស ប្រឆាំង ប្រចាំ ខេត្ត ព្រះសីហនុ បាន ដាក់ ពាក្យ ស្នើ សុំ សិទ្ធិ ជ្រក កោន នៅ ប្រទេស ទី​បី តាម រយៈ​អង្គការ UNHCR ប្រចាំ ប្រទេស ម៉ាឡេស៊ី កាលពី ខែ តុលា កន្លង ទៅ នេះ បន្ទាប់ ពី រូប នាង ត្រូវ បាន តុលាការ ខេត្ត ព្រះសីហនុ ចោទ ប្រកាន់ បទ «​រួមគំនិត ក្ប​ត‍់​» តាម ក្រម ព្រហ្មទណ្ឌ កម្ពុជា​។ រីឯ​លោក ហេង ស៊ា​ង​លាង អតីត ចៅ សង្កាត់ រង ទី ១ នៃ សង្កាត់ វាលវង់ ខណ្ឌ ៧​មករា រាជធានី ភ្នំពេញ បាន ធ្វើ ដំណើរ មក កាន់ ប្រទេស ម៉ាឡេស៊ី កាលពី ថ្ងៃទី​២៣ ខែកញ្ញា​។ លោក ហេង ស៊ា​ង​លាង បាន ធ្វើ ដំណើរ ទៅ កាន់ ប្រទេស ថៃ កាលពី ថ្ងៃទី​១៨ ខែ តុលា ដើម្បី ស្នើ សុំ ទិដ្ឋាការ សារ ជាថ្មី មក កាន់ ប្រទេស ម៉ាឡេស៊ី វិញ ហើយ ក្រោយ មក ក៏ ត្រូវបាន ឃុំ ខ្លួន ជាមួយ កញ្ញា ងឹ​ម គាថា នៅពេល ពួកគេ គ្រោង ធ្វើ ដំណើរ ទៅ ប្រទេស ថៃ​៕​សរន​