ប៉ូលិស​ស្រី​អាល្លឺម៉ង់​សិច​ស៊ី​បំផុត ត្រូវបាន​មេ​ហៅ​ទៅ​សួរ ចង់​ជ្រើសរើស​ធ្វើជា​ប៉ូលិស​ឬ​តារា​បង្ហាញ​ម៉ូត បន្ទាប់ពី​រូប​សិច​ស៊ី​របស់​នាង​ល្បី​ពេញ​អន​ឡាញ​

1547
ចែករម្លែក
  • 30
    Shares

​ប៉ូលិស​អាល្លឺម៉ង់​ម្នាក់ ដែល​គេ​ដាក់ឈ្មោះ​ឱ្យ​ថា “​ប៉ូលិស​ស្អាត​បំផុត​ក្នុងប្រទេស​អាល្លឺម៉ង់​” ត្រូវបាន​មេ​ដាក់ចេញ​ឱសានវាទ​ហើយ គឺ​ជ្រើសរើស​ក្លាយជា​តារា​បង្ហាញ​ម៉ូត​លើ Instagram ឬ កងកម្លាំង​ប៉ូលិស​។

​នាង អា​ឌ្រា​ន កូ​ឡេស​ហ្សា (Adrienne Koleszár) អាយុ ៣៤ ឆ្នាំ​មកពី​ទីក្រុង​ដ្រេ​ស​ដិ​ន ក្នុង​រដ្ឋ​សា​សូ​នី ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​ប៉ូលិស​ស្រី​សិច​ស៊ី​បំផុត​របស់​អាល្លឺម៉ង់​” កាលពី​២​ឆ្នាំមុន​។

​ចាប់តាំងពី​ពេលនោះ​មក នាង​បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូត Instagram និង​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ជាមួយ​អ្នកគាំទ្រ ៥៥៧.០០០ នាក់ ដែល​កោតសរសើរ​រូបរាង​ដ៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​របស់​នាង និង​រូបថត​ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​ភ្ញាក់ផ្អើល​របស់​នាង​។

​កាលពីដើម​ឆ្នាំនេះ​នាង​បានទទួល​ការអនុញ្ញាតឱ្យ​ឈប់សម្រាក​ពី​ការងារ ៦ ខែ​ដោយ​មិន​ទទួល​ប្រាក់ខែ​ពី​អង្គភាព​ប៉ូលិស​មូលដ្ឋាន ហើយ​គ្រោង​នឹង​វិល​ត្រឡប់មក​ធ្វើជា​ប៉ូលិស​វិញ​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩​។

​អំឡុង ៦ ខែ​កន្លងទៅ នាង​បានធ្វើឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ខ្លាំងណាស់ ជាមួយ​រូបថត​របស់​នាង​មកពី​ជុំវិញ​ពិភពលោក ព្រោះ​នាង​បាន​ចំណាយពេល​ដើរលេង​ជុំវិញ​ពិភពលោក និង បន្ត​អាជីព​បង្ហាញ​ម៉ូត​លើ​បណ្តាញ​សង្គម​របស់​នាង​។

​ប៉ូលិស​ស្រី​អាយុ ៣៤ ឆ្នាំ​រូបនេះ​បាន​និយាយ​ក្នុង​វីដេអូ​មួយ​បង្ហោះ​កាលពី​ខែកក្កដា​ថា “​ខ្ញុំ​នឹងមិន​ទទួល​ប្រា​ក់មួយ​សេន​ណា​ឡើយ​ពី​អង្គភាព​ប៉ូលិស​រដ្ឋ​សា​សូ​នី រស់នៅ​ពឹង​លើ​ប្រាក់​សន្សំ​របស់ខ្ញុំ និង​សកម្មភាព​បណ្តាញ​សង្គម​របស់ខ្ញុំ​”​។

​បន្ទាប់ពី​ជួប​មេ​នៅ​សប្តាហ៍​នេះ នាង​ត្រូវបាន​ប្រាប់ថា នាង​ត្រូវតែ​ត្រឡប់មក​ធ្វើការ​ពេញ​ម៉ោង​វិញ បើ​មិន​អ៊ីចឹង​ទេ​ឈប់​ពី​ការងារ​ទៅ​។

​ប្រាប់​ទៅ​កាសែត Bild នាង​កូ​ឡេស​ហ្សា​បាន​និយាយថា នាង​ចង់​ធ្វើ​ទាំង​២ ប៉ុន្តែ​ថា អ្នក​មិនអាច​ទទួលបាន​អ្វីៗ​ដូច​ការប៉ង​ប្រាថ្នា​ក្នុង​ជីវិត​នោះទេ​។

​នាង​មាន​ពេល​ដល់​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ឆ្លើយតប​ថា​តើ​នាង​ចង់​ធ្វើជា​ប៉ូលិស​ឬ​តារា​បង្ហាញ​ម៉ូត​៕ ដោយ៖ កញ្ញាដាលីស

នាង​កូ​ឡេស​ហ្សា​មាន​ពេល​ដល់​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ឆ្លើយតប​ថា​តើ​នាង​ចង់​ធ្វើជា​ប៉ូលិស​ឬ​តារា​បង្ហាញ​ម៉ូត