ប៉េតង់ និង​សី​ឈិន​ឡូ​ន​ត្រឡប់​មកពី​ស៊ី​ហ្គេម​វិញ​

1031
ចែករម្លែក
ការ​ត្រឡប់​មិ​ពី​ស៊ី​ហ្គេម​វិញ​របស់​អត្ត​ព​លិ​ក​ប៉េតង់ និង ឈិន ឡូ​ន (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): នៅ​ព្រឹក​ថ្ងៃទី​២៩​សីហា​នេះ ក្រុមកីឡា​ប៉េតង់ និង​សី​ឈិន​ឡូ​ន​របស់​កម្ពុជា ដែល​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ បាន​វិលត្រឡប់​មកវិញហើយ​។​

​សី​ឈិន​ឡូ​ន រកបាន​មេដាយសំរិទ្ធ​ចំនួន ២​គ្រឿង នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ ក្នុងខណៈដែល​ប៉េតង់​រកបាន​មេដាយ​ចំនួន ៥​គ្រឿង ក្នុងនោះ​មេដាយមាស​មួយគ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង​។​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​អញ្ជើញ​ទៅ​ស្វាគមន៍ និង​បំពាក់​កម្រងផ្កា​ដល់​ជ័យលាភី​ស៊ី​ហ្គេម ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​។​

​សម្រាប់​ប្រដាល់​គុន​ខ្មែរ​ក្រៅពី មឿ​ន សុខ​ហ៊ុ​ច ដែល​ធ្លា​ក់នៅ​ជុំ​ទី​១ បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​នោះ ឡៅ ចិ​ត្រា និង វ៉ាន់ វឿន បាន​ធ្លា​ក់នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់ ម៉ាឡេស៊ី​៕L ដោយ​៖ រ៉ូ​ហ្សា​