ប៉េអឹម​ជូនដំណឹង​ពី​ការ​ចល័ត​កម្លាំង​និង​រថពាសដែក​ហ្វឹកហ្វឺន​ប្រើប្រាស់​គ្រឿង​បំពាក់​សព្វាវុធ

1158
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឱ្យដឹងថា​កងរាជអាវុធហត្ថ​នឹងធ្វើ​ការ​ចល័ត​កម្លាំង​និង​រថពាសដែក​ពី​បន្ទាយ​កង​អន្តរាគមន៍​(​បឹង​តា​មោក​)​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​ខេត្តកំពង់ឆ្នាំង​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​កងរាជអាវុធហត្ថ​នឹងធ្វើ​ការហ្វឹកហ្វឺន​ចូលទៅ​បើកបរ​រថពាសដែក​ប្រើប្រាស់​គ្រឿង​បំពាក់​សព្វាវុធ​ក្នុង​ការបាញ់​គ្រាប់​ពិត​ជំនា​ន់ទី​២​ចាប់ពី​ថ្ងៃទី​៤​មិថុនា​ដល់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​។​

​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ការ​ការពារជាតិ​មាតុភូមិ​។​ដូច្នេះ​នឹង​ចល័ត​កម្លាំង​កងរាជអាវុធហត្ថ​និង​រថពាសដែក​ពី​បន្ទាយ​កង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩៕S/​

រូបភាពឯកសារ