ប៉េ​ប ហ្គា​ឌី​អូ​ឡា ជម្រុះ ឡឺ​រ៉​យ សេន ចេញពី​ក្រុម​ជម្រើស​ស៊ី​ធី​ដោយសារ​ធ្វើ​មិន​បានល្អ​នៅពេល ហ្វឹកហាត់​

1179
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានបង្ហាញ​សារ​ដ៏​រឹងមាំ​ប្រាប់ ឡឺ​រ៉​យ សេន (Leroy Sane) ដោយ​ជម្រុះ​ខ្សែបម្រើ​ស្លាប​រូបនេះ​ពី​ក្រុម​ជម្រើស​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​មានការ​បង្ហើប​ប្រាប់​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ថា សេន ត្រូវបាន​លុបចោល​បន្ទាប់ពី​ធ្វើ​មិន​បានល្អ នៅ​ទីលាន​ហ្វឹកហាត់​។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បាត់បង់​កៅអី​ក្នុងចំណោម​កីឡាករ​បម្រុង​ក្លាយ ជា​សម្ពាធ​មួយ ខណៈ​ស៊ី​ធី​យកឈ្នះ​ក្រុម Newcastle United ២-១ ដែល​រក​គ្រាប់​បាល់ ដោយ​កីឡាករ រ៉ា​ហ៊ីម ស្ទើ​លិ​ង (Raheem Sterling) និង ខាយ វ៉ក​ឃើ (Kyle Walker) ។​
​ ​
​សេន មិនទាន់បាន​ចាប់ផ្តើម​បង្ហាញមុខ​ក្នុងការ​ប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ នៅឡើយ​ទេ និង​មានការ​បារម្ភ​ពី​អនាគត​របស់​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​រូបនេះ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​បញ្ជាក់ថា “​សេន ត្រូវបាន​ជម្រុះ​ចេញពី​ក្រុម​ជម្រើស​។ កាលពី​រដូវ កាល​មុន គាត់​គឺជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​យើង ហើយ​យើង​សង្ឃឹមថា នៅ​រដូវ​កាល​នេះ គាត់​នឹង​ក្លាយជា​កីឡាករ​សំខាន់​សម្រាប់​យើង​ដដែល​”​។​
​ ​
​លោក​បន្តថា “​ប៉ុន្តែ​យើង​មាន​ក្រុម​ជម្រើស​មួយ ហើយ​ពេលខ្លះ យើង​ត្រូវ​ដក​កីឡាករ​ខ្លះ​ចេញ ពីព្រោះ​យើង​មាន​ខ្សែប្រយុទ្ធ​៦​រូប ហើយ​ខ្ញុំ​សម្រេច​ចាប់ផ្តើម​ជាមួយ​ខ្សែប្រយុទ្ធ​៦​រូប​។ យើង​មាន​ខ្សែបម្រើ​ស្លាប​២ និង​បម្រុង​១ ហេតុនេះ​ទើប​គ្មាន​កៅអី​សម្រាប់ ឡឺ​រ៉​យ​”​។​
​ ​
​ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ លោក យ៉ូ​ឃីម ឡូ (Joachim Low) បាន​កោះហៅ សេន ចូលរួម​ជាមួយ​ជម្រើសជាតិ​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​បារាំង​និង​ប៉េ​រូ​នៅ​ខែ​នេះ ទោះបីជា យ៉ាងណា លោក​មិនបាន​កោះហៅ​កីឡាករ​រូបនេះ​សម្រាប់​ការប្រកួត​វើ​ល​ខាប់​កាលពី​រដូវក្តៅ នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane)