ប៊ីលហ្គេតហៅវីរុសកូរ៉ូណាជាជំងឺឆ្លង “កើតឡើងរាល់មួយសតវត្សរ៍ម្តង”

272
ចែករម្លែក

មហាសេដ្ឋីសប្បុរសធម៌ លោកប៊ីលហ្គេតកាលពីថ្ងៃទី ២៨ ខែកុម្ភៈបានជំរុញឱ្យប្រទេសអ្នកមានស្តុកស្តម្ភជួយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមពង្រឹងប្រព័ន្ធសុខភាពរបស់ពួកគេ ដោយសង្ឃឹមថានឹងពន្យឺតការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលលោកហ្គេតនិយាយថាបានចាប់ផ្តើមមានលក្ខណៈដូចជាមេរោគឆ្លង “កើតឡើងរាល់មួយសតវត្សរ៍ម្តង”។

លោកហ្គេត អតីតប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft Corp បានសរសេរក្នុងបទវិចារណកថាមួយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal ថា “តាមរយៈការជួយប្រទេសក្នុងទ្វីបអាហ្វ្រិកនិងអាស៊ីខាងត្បូងត្រៀមខ្លួនជាស្រេចពីឥឡូវទៅ យើងអាចជួយសង្គ្រោះអាយុជីវិតនិងជួយពន្យឺតការឆ្លងរាលដាលនៃវីរុសកូរ៉ូណាពាសពេញពិភពលោក”។

វីរុសកូរ៉ូណាដែលកើតឡើងដំបូងនៅក្នុងប្រទេសចិននិងឥឡូវនេះបានរាលដាលដល់ប្រទេសជាង៨០គឺពិបាកបញ្ឈប់ជាងមេរោគស្រដៀងគ្នានេះ ដូចជា ជំងឺមឺស និង ជំងឺសា។

អង្គការមូល Bill and Melinda Gates Foundation បានសន្យាបរិច្ចាគប្រាក់ ១០០ លានដុល្លារដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស