ប៊ូ សុនខ ដ៏​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក​ដែលមាន​អ្នកគាំទ្រ​ជាង ១៧ លាន​នាក់​លាក​ចាក​លោក​

679
ចែករម្លែក

សុនខ​ឈ្មោះ ប៊ូ (Boo) ដែលជា​តារា​ល្បី​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម បាន​លាចាក​លោក ហើយ​កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែមករា​ដោយសារ​បញ្ហា​បេះដូង​ដែល​បាន​កើតឡើង​មិនយូរប៉ុន្មាន បន្ទាប់ពី​សម្លាញ់​របស់​វា​ឈ្មោះ បាត់​ឌី (Buddy) លាចាក​លោក​កាលពី​ឆ្នាំ​២០១៧​។​

​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ត្រូវបាន​បញ្ជាក់​លើ​គណ​នី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សុនខ​ពូជ Pomerania ដែលមាន​អ្នកគាំទ្រ​រហូតដល់​ទៅ​ជាង ១៧ លាន​នាក់​នេះ​នៅពេល​ម្ចាស់​របស់​វា​បាន ទម្លាយ​ឱ្យដឹងថា វា​បាន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់​ពីស​ម្រា​ញ់​របស់​វា​លាចាក​លោក​។

​ម្ចាស់​របស់​វា​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា “​យើងខ្ញុំ​សូម​ចែករំលែក​ដំណឹង​ដ៏​ក្រមៀម​ក្រំ​ថា ប៊ូ បាន​លាចាក​លោក​ដោយ​ស្រួល​នៅ​ព្រឹក​នេះ ប៊ូ បាន​ចាក​ចេញពី​ពួកយើង​ដើម្បី​ទៅ​ជួប សម្លាញ់​របស់​វា បាត់​ឌី ហើយ​”​។​

​សូមបញ្ជាក់ថា ចំណងមិត្តភាព​របស់ ប៊ូ ជាមួយ បាត់​ឌី បានចាប់ផ្តើម​នៅពេល​វា​បានមក​នៅផ្ទះ ជាមួយគ្នា​កាលពី​រដូវ​ផ្កា​រីក ឆ្នាំ​២០០៦៕ ប្រែ​សម្រួល​: ខុម​