ប្តី​ប្រពន្ធ​ពលករ​ខ្មែរ ចាក់​គ្នា​ស្លាប់​នៅ​ខេត្ត​រៈ​យ៉ង​

801
ចែករម្លែក

ដោយ : ​ប​.​ជ័យ / រ៉ះ​យ៉ង​-ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់​ដែល​ត្រូវជា​អតីត​ស្វាមី បាន​វិល​មកសុំ​ជានា​នឹង​ស្ត្រី​ជា​ប្រពន្ធ តែ​បន្ទាប់មក​ត្រូវបាន​គេ​ឃើញ​ស្លាប់​ក្នុង​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ ។​ ឃាតកម្ម​នោះ ​កើតឡើង​នៅពេល​រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០១៨​នៅខាងមុខ​អគារ​ស្នាក់​របស់​កម្មក​រលេ​ខ ៥២ ស្ថិតនៅ​ប៉ែក​ខាងក្រោយ​រោងចក្រ​ចែ​អា​សំបូរ ផា​រ៉ា​វូត ក្នុងភូមិ​១​ឃុំ​ឆាក​ដូន​ស្រុក​ខ្លែង ខេត្ត​រៈ​យ៉ង​ប្រទេស​ថៃ ។​

បើតាម​មិត្តភក្តិ​ពលករ​និង​តម្រួត​ថៃ​ថា បុរស​ជា​អតីត​ប្តី​នោះ​ជាម​នុស្ស​ចូលចិត្ត​សេព​គ្រឿង​ស្រវឹង​និង​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​រ​វាយ​ធ្វើបាប​ស្ត្រី​ជា​ភរិយា កាលពី​មិនទាន់​មានការ​លែងលះ​។​

លោក វិទូ ​ជា​ម្ចាស់​ហាង​លក់ទំនិញ​នៅខាងមុខ​រោងចក្រ​បាន​និយាយថា​នៅ​កណ្តាលអធ្រាត្រ​លោក​បានឮ​ឈ្មោះ ឡា​ច មក​គោះទ្វារ​ដើម្បី​ទិញ​ស្រា​តែ​លោក​មិនបាន​បើក​លក់​អោយ​នោះទេ​។​ ចំណែក​អ្នក​ដែល​នៅជាប់​និង​បន្ទប់ នាង​ម៉ៃ​(​បន្ទប់​កើតហេតុ​)​បានឲ្យដឹងថា​ នៅ​យប់​នោះគេ​ក៏បាន​ដឹង​ដែរ​ថា បុរស​ដែលជា​អតីត​ប្តី​បាន​ជិះ​ម៉ូតូ​មករក​ភរិយា​វិញ​ដល់​ក្នុង​បន្ទប់​។​

លុះ​ព្រឹក​ឡើង គេ​បើក​បន្ទប់​ចេញមក​ឃើញ​បុរស​ជា​ប្តី​ដេកស្លាប់​នៅខាងមុខ​បន្ទប់ ។ ​រីឯ​ប្រពន្ធ​និង​កូនតូចៗ បានចេញ​បាត់​ពី​បន្ទប់​ស្ងាត់​អស់​។​ គេ​ស​ង្គេ​ត​ឃើញថា​ សព​មាន​ស្លាកស្នាម​ចាក់​នឹង​កាំបិត​ចំ​លើ​ដើមទ្រូង​មួយ​កាំបិត ប្រវែង ប្រមាណ​៥ សង្ទីម៉ែត្រ​ដោយមាន​ឈាម​ហូរ​ក្រាល​៕​B