ប្រកាស ចូលកាន់មុខតំណែង ប្រធាននិងអនុប្រធានមន្ទីរការងារថ្មី

317
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ូ សុខខឿន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង និងលោក ស្រី ថង លីដា ជាអនុប្រធានមន្ទីរការងារ ស្ថិតនៅសាលប្រជុំ សាលាខេត្ត ស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រតិភូក្រសួងការងារ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុងស្រុុក លោកនាយកទីចាត់ការនានាចំណុះសាលាខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ កោតសរសើ រ និង វាយតម្លៃ ខ្ពស់ ចំពោះ រដ្ឋបាល ខេត្តស្វាយរៀង ដែល បាន ខិតខំ ដោះស្រាយ នូវ រាល់ បញ្ហា និង បំពេញ រាល់ កិច្ចការ នានា ដែល រាជរដ្ឋាភិបាល ប្រគល់ជូន បាន យ៉ាង ល្អ ហើយ ដែល បានធ្វើអោយ ខេត្ត ទទួលបាន ការរីកចំរើន គួរ ជាទី មោទនៈ និង បាន កោតសរសើរ ចំពោះ មន្ទីរ ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តស្វាយរៀង ដែល បាន សហការ យ៉ាង ល្អ ជាមួយនឹង រដ្ឋបាលខេត្ត ស្វាយរៀង អាជ្ញាធរ ដែនដី មន្ទីរជំនាញ ពាក់ព័ន្ធ និង ស្ថាប័ន មាន សមត្ថកិច្ច នានា ក្នុង ខេត្តស្វាយរៀង ក្នុងការ ដោះស្រាយ បញ្ហា ជូន បងប្អូន កម្មករនិយោជិត និង ចូលរួម អនុវត្ត ច្បាប់ ស្តីពី ការងារ សំដៅ ធានាបាន នូវ លក្ខខណ្ឌ ការងារ ល្អប្រសើរ និង សុ ខុ ដុម នីយកម្ម ទំនាក់ទំនង វិជ្ជាជីវៈ និង អនុវត្ត ប្រកបដោយ ជោគជ័យ ស្របតាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ ទាំង ១០ ចំណុចរបស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល បាន យកចិត្តទុកដាក់ ខ្ពស់ ដល់ សុខទុក្ខ និង ជីវភាព រស់នៅរ បស់បង ប្អូន កម្មករនិយោជិត ។

លោករដ្ឋមន្ត្រី ក៏បាន ចូលរួម សូម អបអរសាទរ ចំពោះ លោក អ៊ូ សុខឿន ដែល ទទួលបាន មុខតំណែង ថ្មី នេះ ជំនួស លោក ហាស់ ប៊ុន ធី ដែល ត្រូវ ចូលនិវត្តន៍ ឯកឧត្តម សង្ឃឹមថា ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ គ្រប់ ថ្នាក់ ក្រោម ឱវាទ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និង រដ្ឋបាល ខេត្តស្វាយរៀង ទាំងអស់ នឹង ខិតខំ បំពេញការងារ រួមគ្នា ដើម្បី សម្រេចបាន នូវ សមិទ្ធផល ថ្មីៗ ជូន រាជរដ្ឋាភិបាល បន្ថែមទៀត ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានស្នើ ដល់ លោក ប្រធាន មន្ទីរ ថ្មី ត្រូវ យកចិត្តទុកដាក់ ឱ្យបាន ម៉ឺងម៉ាត់ ក្នុងការ បំពេញការងារ តាម តួនាទី ភារកិច្ចលើការងារមួយចំនួន៕B/srn