ប្រគល់​ប័ណ្ណសរសើរ​វិញ្ញាបនបត្រ​និង​អាហារ​រូបករណ៍​ជូន​បុគ្គលិក​ឆ្នើម​និង​សិស្ស​ពូកែ​ប្រចាំឆ្នាំ​២០១៨

2345
ចែករម្លែក
  • 280
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​សាលា​អន្តរជាតិ​អាស៊ាន​(AIS)​បានរៀបចំ​កម្មវិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​បុគ្គលិក​-​ថ្នាក់ដឹកនាំ​ឆ្នើម​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ប័ណ្ណសរសើរ​និង​អាហារូបករណ៍​ជូន​សិស្ស​ពូកែ​ប្រចាំឆ្នាំ​២០១៨​។​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ឆ្នើម​នៃ​សាលា​អន្តរជាតិ​អាស៊ាន​ចំនួន​១២៧​រូប​បានទទួល​ប័ណ្ណសរសើរ សិស្សានុសិស្ស​៨៦​នាក់​បានទទួល​វិញ្ញាបនបត្រ បណ្ណ​សរសើរ​និង អាហារូបករណ៍​។​

​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៩​នៅ​វិទ្យា​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​ដោយមាន​ការអញ្ជើញ​ចូលរួម​លោក ហុង លីម អគ្គនាយក​សាលា​អន្តរជាតិ​អាស៊ាន និង​លោកស្រី សូ​យ​សុ​មានិត​នាយិការ​រង​សាលា​អន្តរជាតិ​អាស៊ាន​ព្រមទាំង​សិស្សានុសិស្ស​និង​អាណាព្យាបាល​សរុប​ជាង​៣.០០០​នាក់​។​

លោក​ហុង​លីម​អគ្គនាយក​សាលា​អន្តរជាតិ​បាន​ថ្លែងថា​៖​ចំណេះវិជ្ជា​គឺ​ទ្រព្យ​មិនអាច​កាត់ថ្លៃ​បាន​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​ប្រសើរ​បន្ថែមទៀត​។​ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ស្ថិតក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​អគ្គនាយក​បាន​ថ្លែងបន្ត​ទៀតថា​ក្នុង​ឆ្នាំ​២០១៩​ថ្មី​នេះ​សាលា​អន្តរជាតិ​អាស៊ាន​បានដាក់​បញ្ចូល​កម្មវិធី​សិក្សា​ថ្មី​១​គឺ​”​ទម្លាប់​ល្អ​ទាំង​៧​របស់​បុគ្គល​ឆ្នើម​7Habits”​ជា​កម្មវិធី​យក​មកពី​សហរដ្ឋអាមេរិក​ដែលមាន​សាលា​ជា​សមាជិក​ជាង​៤.០០០​សាលា​ជា​សមាជិក​នៅលើ​ពិភពលោក​។

​កម្មវិធី​ដ៏​ល្អ​នេះ​នឹង​ជួយ​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ទទួលបាន​ចំណេះដឹង​លើ​ភាពជា​អ្នកដឹកនាំ​ផ្ទាល់ខ្លួន​ការរៀបចំ​ផែនការ​សិក្សា​និង​ផែនការ​ជីវិត​ប្រចាំថ្ងៃ​និង​សម្រាប់​ថ្ងៃ​អនាគត​ភាពម្ចាស់ការ​លើ​ជីវិត​រស់នៅ​របស់ខ្លួន​ការដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម​និង​ជំនាញ​ទំនាក់ទំនង​។​

​ទន្ទឹមនឹង​នោះដែរ​លោក​អគ្គនាយក បាន​ក្រើនរំលឹក​ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យធ្វើជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​ពលរដ្ឋ​ល្អ​ស្រឡាញ់​សាលារៀន​ស្រឡាញ់​ឪពុកម្តាយ​ស្រឡាញ់​ការសិក្សា​និង​ជៀង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​និង​សូម​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​បុគ្គលិក​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​គុណភាព​ការងារ​គំនិត​ច្នៃប្រឌិត​ការគោរពវិន័យ​ស្របតាម​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​បានល្អ​ប្រសើរ​។​

​លោក​ហុង​លីម​អគ្គនាយក​សាលា​អន្តរជាតិ​អាស៊ាន​ក៏បាន​លើកឡើង​ពី​”​បេសកកម្ម​និង​ចក្ខុវិស័យ​”​ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព​ក្នុង​ឆ្នាំ​២០១៩​នេះ​ថា​៖ ១-​បន្ត​អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​។​សិស្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​, ២-​បន្ត​បញ្ចូល​កម្មវិធី​ជាតិ​និង​អន្តរជាតិ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស​,៣-​បន្ត​ពង្រឹង​ការងារ​ប្រឡង​គ្រប់​ប្រភេទ​ដោយ​គោរព​ឱ្យបាន​នូវ​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បួន​យ៉ាង​គឺ​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​, ៤-​បង្កើន​ការលើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​និង​បុគ្គលិក​ឆ្នើម​។​

​លើសពីនោះ​ទៀត​លោក​អគ្គនាយក​បានប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ប័ណ្ណសរសើរ​និង​អាហារូបករណ៍​ជូន​ដល់​សិស្ស​ពូកែ​ចំនួន​៨៦​រូប​។​ប័ណ្ណសរសើរ​ចំនួន​១២៧​រូប​ដល់​បុគ្គលិគ្គ​ឆ្នើម​និង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដូចជា​មួកសុវត្ថិភាព​កង្ហារ​កុំព្យូទ័រ​ម៉ាស៊ីន​បោកគក់​ទូទឹកកក​និង​រង្វាន់​ធំ​គឺ​ម៉ូតូ​ZoomerX​ចំនួន​១​គ្រឿង​។​ដោយឡែក​លោក​អគ្គនាយក​បានប្រគល់​ម៉ូតូ​ម៉ាក​Wave​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​៥​គ្រឿង​ដល់​បុគ្គលិក​ឆ្នើម​ចំនួន​៥​រូប​ផងដែរ​។​

​សាលា​អន្តរជាតិ​អាស៊ាន​បាននិងកំពុង​បន្ត​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឲ្យ​កាន់តែ​រីកលូតលាស់​បន្ថែមទៀត​ក្រោម​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​បុព្វហេតុ​លើកកម្ពស់​សមត្ថភាព​សិស្សានុសិស្ស​និង​គ្រូបង្រៀន​ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព​ស្របតាម​និន្នាការ​រីកចម្រើន​និង​បទដ្ឋាន​អប់រំ​ទាំង​ក្នុង​និង​ក្រៅប្រទេស ៕S/

ចំណងជើង​ជើង​រូបថត​៖ សាលា​អន្តរជាតិ​អាស៊ាន​ប្រគល់​ប័ណ្ណសរសើរ វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា និង​អាហារូបករណ៍​ជូន​ជូន​បុគ្គលិក​ឆ្នើម​និង​សិស្ស​ពូកែ​ប្រចាំឆ្នាំ​២០១៨(​រូបៈ​សុផល​)