ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​អណ្តែត​ទឹក​សមត្ថកិច្ច​រុញ​គ្នា​ស្រង់​

421
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ សព​បុរស​ម្នាក់​មិន​ស្គា​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​ប្រជាពល រដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេសាប ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់​ម្តុំ​ជួសជុល​ទូក​អូប័រ​ពួកគាត់​ក៏បាន​អូស​ទៅ​កណ្តាលទន្លេ​ហើយ​ក៏បាន​អណ្តែត​ទៅដល់​ស្ពាន​ជ្រោយចង្វារ​ខណៈដែល​ខាង​ណា​ប៉ូលិស​ខណ្ឌដូនពេញ​ ក៏​រុញ​សព​ឲ្យ​មក​កណ្តាល​វិញ ពោលគឺ​រុញ​ទៅ​រុញ​មក​ដាក់គ្នា។​

ហេតុការណ៍​ប្រទះឃើញ​សព​បុរស​ខាងលើ​កាលពី​វេលា​ម៉ោង៦ព្រឹក រហូតដល់​ម៉ោង ៨ ប្រជាពលរដ្ឋ​អូស​ទៅ​ដា​ក់នៅ​កណ្ដាលទន្លេ ថ្ងៃទី២២ ខែ​មីនា ​ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ។​

​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​ មានស្លៀកខោ​ខូវប៊យ​ជើងវែង​ពាក់​អាវយឺត អាយុ​ប្រហែលជា៣០ឆ្នាំ។

​បន្ទាប់ពី​សព​បុរស​ខាងលើ​អណ្តែត​ទី​​ដល់​ទឹកដី​សង្កាត់​ឬ​ស្សី​កែវ​ សមត្ថកិច្ច​ប៉ុស្តិ៍​
ឬ​ស្សី​កែវ​ក៏​បានមក​ស្រង់​លើក​សាកសព​មកលើ​គោក​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ៕B/