ប្រជុំពិភាក្សា កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ​លើក​ទី​១៣ ដែលមាន​រយៈ​ចម្ងាយ​១៧​គីឡូម៉ែត្រ ៣៧ គីឡូម៉ែត្រ និង​១១៧ គីឡូម៉ែត្រ នៅក្នុង​តំបន់​អង្គរ​

695
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ​លើក​ទី​១៣ នា​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ដែលមាន​រយៈ​ចម្ងាយ ១៧​គីឡូម៉ែត្រ ៣៧​គីឡូម៉ែត្រ និង​១១៧​គីឡូម៉ែត្រ នៅក្នុង​តំបន់​អង្គរ​។​

ប្រជុំពិភាក្សា កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ​លើក​ទី​១៣ ដែលមាន​រយៈ​ចម្ងាយ​១៧​គីឡូម៉ែត្រ ៣៧ គីឡូម៉ែត្រ និង​១១៧ គីឡូម៉ែត្រ នៅក្នុង​តំបន់​អង្គរ​៕​គូលែន​

​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ​លើក​ទី​១៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ទៀ សីហា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី មន្ទីរ អង្គភាព ជំនាញ និង​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នាពេលនោះ ប្រធាន​អង្គ​ប្រជុំបាន​ថ្លែង​នូវ​សេចក្តី​រីករាយ​និង​គាំទ្រ​ដល់​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី​ហើយ​និង​ស្ថាប័ន​ដែល​ពាក់​ព័​ន្ឋ​ទាំងអស់​សូម​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​កាណ៍ ជិះ​កង់​ដើម្បី​កុមារ​លើក​ទី​១៣ ថ្ងៃ ០១​ធ្នូ ២០១៨ ដែលមាន​រយៈ​ចម្ងាយ ១៧​គីឡូម៉ែត្រ ៣៧​គីឡូម៉ែត្រ​និង​១១៧​គីឡូម៉ែត្រ នៅក្នុង​តំបន់​អង្គរ នេះ​គឺជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការវាយតម្លៃ ឲ្យ​ឃើញ​ពី​ការរីកចម្រើន​ថ្មីៗ​ថែមទៀត ក្នុង​ខេត្តសៀមរាប​របស់​យើង ដែល​ទទួលបាន​ពី​វិស័យ​ទេសចរណ៍​៕ ល​