ប្រដាល់​គុន​ខ្មែរ ធ្វើ​វិសោធនកម្ម លើ​បទបញ្ជា​ប្រកួត

157
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ដោយសារតែ​មានការ​ស៊ី​ឡាក​ខ្លះៗ ពី​អ្នក​ប្រដាល់ ក្នុងការ​វាយ​បន្ថែម​គូប្រកួត ឬ​គូប្រកួត​បន្លំ​ធ្វើជា​សន្លប់ បន្ទាប់ពី​មានការ​វាយ​បន្ថែម​នោះ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ សម្រេចចិត្ត​ធ្វើការ​កែលម្អ លើ​បទបញ្ជា​ប្រកួត​របស់ខ្លួន ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍ថា យើង​មិនអាច​បំពាក់​ខ្សែក្រវាត់ ឲ្យ​អ្នក​ដែល​សន្លប់​បានទេ ហើយក៏​យើង​មិនអាច បំពាក់​ខ្សែក្រវាត់ ឲ្យ​អ្នក​ដែល​វាយ បន្ថែម​គេ​បានដែរ ។ ការប្រកួត ត្រូវតែ​ស្ថិត​លើ​គោលការណ៍ Fair-Play គឺ​អ្នកឈ្នះ ត្រូវតែ​សក្តិសម ជា​អ្នកឈ្នះ ឯ​អ្នកចាញ់ គឺ​ត្រូវតែ​ទ​ទួ​ក​យក​ការពិត ។​

​ប្រមុខ​ប្រដាល់​គុន​ខ្មែរ រូបនេះ បាន​បន្តថា សហព័ន្ធ ធ្វើការ​កែសម្រួល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ប្រសិនបើ នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ មាន​ករណី​វាយ​បន្ថែម លើ​គូប្រកួត​នោះ ការប្រកួត​នេះ ត្រូវតែ​ទុកជា​មោ​ឃៈ ដោយ​មិនមាន​ការប្រកាស លទ្ធផល​ឡើយ ។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​លើក​គូ​នេះ ទៅ​ប្រកួត នៅពេល​ក្រោយ ដើម្បី​រក​លទ្ធផល​មួយ ដែល​សក្តិសម និង​មាន​ភាពយុត្តិធម៌ និយាយ​ឲ្យ​ចំ សហព័ន្ធ មិនអាច​បំពាក់​ខ្សែក្រវាត់ ឲ្យ​អ្នកសន្លប់ ហើយក៏​មិនអាច​បំពាក់​ខ្សែក្រវាត់ ឲ្យ​ដល់​អ្នក​ដែល​បំពាន​គេ​បានដែរ ៕v

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​