ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំយក​អំណោយ​និង​ថវិកា​ឧបត្ថម្ភ​ដល់​កងកម្លាំង​ព្រំដែន​កម្ពុជា​-​ថៃ​

124
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គណៈប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​បណ្ឌិត ឱម យិនទៀង បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​របស់​អង្គភាព មក​តំបន់​ព្រំដែន នៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​លោក​ឧបត្ថម្ភ​ដល់​កងកម្លាំង​នៃ​អង្គភាព​ដែល​កំពុង​បំពេញបេសកកម្ម​ការពា​រ​ទឹកដី​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ជូនអំណោយ​ដើម្បី​ផ្សារភ្ជាប់​នូវ​សម្ព័ន្ធមេត្រីភាព​រវាង​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​ឱ្យនៅតែ​កៀក​ជិត​នឹង​គ្នា​ក្នុង​វេលា​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹងត្រូវ​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ដំណើរ​ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​របស់​គណៈប្រតិភូ​អង្គភាព​ប្រឆាំង​អំ​ពើក​រលួយ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦​មេសា​ឆ្នាំ​២០២០​នេះ​នៅក្នុង​ទី​បញ្ជា​កងពល​អន្តរាគ​មន៍​លេខ​៣​។​គណៈប្រតិភូ​នៅ​គ្រា​នោះបាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ដល់​អង្គភាព​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ រួមមាន​៖ អំបិល​សុខភាព​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ម៉ាស​, ទឹកក្រូច​, ស្រា​បៀរ​។​

​លោក​បណ្ឌិត​ឱម​យិនទៀង​មានប្រសាសន៍ថា​កម្លាំង​ក​ង​ពល​ធំ​គឺជា​កម្លាំង​ស្នូល​មួយ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​និង​ជា​កម្លាំង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​សង្គម​ដ៏​ល្អ និង​មិនអាច​ខ្វះ​បានឡើយ​។​លោក​បាន​ថ្លែង​កោតសរសើរ ដល់​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ពិសេស​កម្លាំង​កងពល​ធំ​នៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ​ដែល​នៅ​រយៈពេល​កន្លងមក​៕S/​