ប្រទេស​ចិនដីគោក​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៦២ ខណៈ​ដែល​ករណី​ឆ្លង​នាំចូល​កើនឡើង​

126
ចែករម្លែក

គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​០៨ ខែ​មេសា​នេះ​ថា​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​១៩ ចំនួន​៦២​នាក់ គឺ​កើនឡើង​ពី​ចំនួន​៣២​នាក់ កាលពី​ថ្ងៃមុន​នេះ ខណៈ​ដែល​ចំនួន​​នៃ​ការឆ្លង​វីរុស​ពី​មនុស្ស​ដែល​មកពី​បរទេស​បាន​កើនឡើង​។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​៧​ខែ​មេសា ចំនួន​ករណី​ឆ្លង​នាំ​ចូល​នៅ​ប្រទេស​ចិនដីគោក គឺ​មាន​ចំនួន ១.០៤២ នាក់ ដោយ​កើនឡើង​ចំនួន​៥៩ ករណី​ពី​មួយ​ថ្ងៃមុន​នេះ​។ ចំនួន​នេះ​នាំឱ្យ​មាន​ចំនួន​អ្នក​ឆ្លង​​វីរុស​សរុប រហូត​មកដល់ពេលនេះ ចំនួន ៨១.៨០២ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ពាក់​ម៉ាស់ ដើរ​ឆ្លង​ផ្លូវ​មួយ​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​អង្គារ​ទី​០៧​ខែ​មេសា​