ប្រទេស​ហុងគ្រី​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​កើនឡើង​

138
ចែករម្លែក

​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែ​មេសា​នេះ​ថា​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ ដែល​ត្រូវ​បញ្ជាក់ នៅ​ប្រទេស​ហុងគ្រី បាន​កើនឡើង​ពី ២១០ ទៅដល់ ១.១៩០​នាក់ ដែល​ជា​ការកើនឡើង​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​ការផ្ទុះ​វីរុស​នេះ​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី លោក​វិចទ័រ អ័​របាន បាន​បន្ថែម​ពេល​បិទ​ប្រទេស​ទូ​ទាំង​ស្រុង​ដោយ​គ្មាន​កំណត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បន្ថយ​​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​តាម​តួលេខ​របស់​រដ្ឋាភិបាល​នេះ​បានបង្ហាញ​ថា គិត​រហូត​មកដល់ពេលនេះ​មនុស្ស​ចំនួន​៧៧​នាក់​បាន​ស្លាប់ ហើយ​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែ​មេសា​នេះ ករណី​ឆ្លង​បាន​កើនឡើង​ខ្ពស់ ដោយ​រួម​ទាំង​ករណី​ឆ្លង​ចំនួន​១៥១​នាក់​នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស​ដោយ​នៅ​ក្នុង​ចំនួន​ករណី​ឆ្លង​ទាំងនេះ អ្នកជំងឺ​៧​នាក់ បាន​ស្លាប់​នៅក្នុង​ទីក្រុង​នេះ​៕